ជីវិតកម្សាន្ដ
Jennie បង្អួតរថយន្ត Porsche ថ្មី នៅលើប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន
កាលពីថ្ងៃទី ០៣ ខែសីហា Jennie សមាជិកក្រុម BLACKPINK បានបង្ហាញរថយន្តថ្មីស្រឡាងនិងដ៏ប្រណិតរបស់នាងទាំងមោទនភាព ខណៈរូបភាពប៉ុន្មានសន្លឹកនោះហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកគាំទ្រទូទាំងពិភពលោក។

តាមរយៈការបង្ហោះលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់តារា K Pop រូបនេះ បានចែករំលែករូបភាពគួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលបង្ហាញពីរថយន្ត Porsche ថ្មីរបស់នាង។ រូបភាពទាំងនោះបង្ហាញឲ្យឃើញ Jennie បញ្ចេញសកម្មភាពយ៉ាងឆើតឆាយជាមួយនឹង Porche ដែលនាងបានរួមចំណែកយ៉ាងសកម្មក្នុងការរចនា។ ការបញ្ចេញនូវភាពស្រស់ស្អាតរបស់តារាស្រីរូបនេះ មានទាំងក្នុងនិងខាងក្រៅរថយន្តយ៉ាងមានទំនុកចិត្ត ធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងនឹងភាពទាក់ទាញខ្លាំងបំផុតរបស់នាង។
ជាមួយគ្នានោះដែរ ទិដ្ឋភាពមួយដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង គឺជាស្ទីលដ៏ឥតខ្ចោះរបស់ Jennie ដែលបំពេញបន្ថែមនូវការរចនាដ៏ស្រស់ស្អាតរបស់រថយន្ត Porsche មួយនេះ។
យ៉ាងណាមិញ កន្លងមកគេដឹងថា សមាជិកក្រុម BLACKPINK រូបនេះ បានការសហការជាមួយ Porsche ដូច្នេះមិនចម្លែកនៅទេ ដែលនាងបានបង្ហោះរូបភាពដ៏ស្រស់ស្អាតលើបណ្ដាញអ៊ីនធឺណិត។ រថយន្តប្រណិតនេះផលិតឡើងតាមរថយន្ត Porsche Taycan 4S Cross Turismo ដែលមានតម្លៃប្រហែល ២៩០,០០០,០០០វ៉ុន (២២១,៥៧៣លានដុល្លារ) ឯណោះ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ahn Bo Hyun ធ្លាប់ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងស្នេហាដ៏កក់ក្ដៅ មុនពេលណាត់ជួប Jisoo
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


