ជីវិតកម្សាន្ដ
មកស្គាល់តារាស្រីកូនកាត់បរទេស៧រូប កំពុងលេចធ្លោលើវិស័យសិល្បៈខ្មែរ
សម្រាប់វិស័យសិល្បៈខ្មែរបច្ចុប្បន្ន កំពុងទទួលបានការគាំទ្រនិងចាប់អារម្មណ៍ខ្លាំងទាំងផ្នែកសម្តែង ចម្រៀងនិងដើមម៉ូដជាដើម។ មិនត្រឹមតែប៉ុណ្ណោះ នៅលើវិស័យសិល្បៈខ្មែរសព្វថ្ងៃ ក៏ត្រូវបានគេមើលឃើញថា មានតារាស្រីមួយចំនួនដែលជាកូនកាត់មានលាយឈាមជ័យជាសញ្ជាតិខ្មែរ-បរទេស ដែលទទួលបានប្រជាប្រិយភាពក្នុងឆាកអន្តរជាតិ ផងដែរ។
ជាក់សម្តែងថ្ងៃនេះ គេហទំព័រកម្ពុជាថ្មីសូមនាំអារម្មណ៍ប្រិយមិត្ត មកស្គាល់តារាស្រីចំនួន៧រូប មានឈាមជ័រជាសញ្ជាតិខ្មែរ-បរទេស ដែលកំពុងមានវត្តមានលេចធ្លោលើវិស័យសិល្បៈនាពេលបច្ចុប្បន្ន។
១. ស៊ិន យូប៊ីន តារាសម្តែងកូនកាត់ខ្មែរ-ថៃ។ នាងមានម្តាយជាជនជាតិខ្មែរ ហើយឪពុក ជាជនជាតិថៃ ខណៈអាជីពសិល្បៈសព្វថ្ងៃ យូប៊ីន កំពុងមានសន្ទុះគាំទ្រខ្លាំង ផងដែរ។


២. ម៉ៃយ៉ា តារាសម្តែងខ្មែរកូនកាត់អាល្លឺម៉ង ខណៈម្តាយខ្មែរ និង ឪពុកជាជនជាតិអាល្លឺម៉ង។


៣. ប៊ី រីយ៉ា នាងគឺជាតារាសម្តែងកូនកាត់ខ្មែរ-ឥណ្ឌា ព្រោះមានសាច់ឈាមអ្នកម្តាយជាខ្មែរ ហើយឪពុកជាជាតិសាសន៍ឥណ្ឌា។


៤. Stella គឺជាតារាសម្តែង ដែលមានឪពុកជាជនជាតិប៊ុលហ្គារី និងម្តាយជាជនជាតិខ្មែរ។


៥. ហង្ស ម៉ានីតា ជាតារាសម្តែងនិងម៉ូដែលកូនកាត់ខ្មែរ-បារាំង ផងដែរ ខណៈម្តាយជាជនជាតិខ្មែរ និងឪពុកបារាំង។


៦. Melia គឺជាតារាសម្តែងរូបស្រស់កូនកាត់ខ្មែរ-បារាំង ដែលឪពុកមានសញ្ជាតិបារាំង និងម្តាយជាជនជាតិខ្មែរ៕


៧. វណ្ណា វត្តី នាងគឺជាតារាសម្តែង ដែលមានម្តាយជាជនជាតិខ្មែរ ហើយឪពុកជាជនជាតិឥណ្ឌា។


អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ទោះជួបវិបត្តិកូវីដ តារាស្រី៦រូបនេះ នៅតែមានមុខជំនួញអនឡាញផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


