ជីវិតកម្សាន្ដ
លោក អុល សំអាង ជំរុញមហាជនជួយផ្សព្វផ្សាយអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ
តួឯកល្ខោនបាសាក់ លោក អុល សំអាង ថ្មីៗនេះ បានធ្វើការបំផុសឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន មហាជនខ្មែរក្នុងការរួមគ្នាជួយផ្សព្វផ្សាយ និងអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់។

ប្រាកដណាស់បើគិតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេលប្រមាណ ២០ឆ្នាំហើយដែលប្រធានក្រុមល្ខោនបាសាក់ លោក អុល សំអាង បានក្រាញននៀលជាមួយអាជីពមួយនេះ។ដោយក្តីស្រឡាញ់ និងការបារម្ភពីសិល្ប: ដូនតាក៏បានជំរុញឲ្យលោក អុល សំអាង បន្តថែរក្សាមិនល្ខោនបាសាក់នេះមិនឲ្យបាត់បង់ឡើយ ទោះបីជាល្ខោនបាសាក់ហាក់មិនសូវពេញនិយមសម្រាប់ស្រទាប់យុវវ័យបច្ចុប្បន្ន។
លោក អុល សំអាង បានបង្ហោះនៅលើទំព័រហ្វេសប៊ុកក្នុងន័យដូច្នេះថា “ការរួមគ្នាជួយផ្សព្វផ្សាយ អភិរក្ស មរតក ទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរឲ្យជ្រួតជ្រាបដល់ស្រទាប់មហាជន ជ្រួតជ្រាបពីគុណ តម្លៃ វប្បធម៌ជាតិ យើងគួរតែផុសចេញទឹកចិត្ត មានចិត្តស្មារតី មនសិកា នៃពលរដ្ឋយើងម្នាក់ៗ ដើម្បីការពារថែរក្សា បណ្ដុះបណ្ដាល គាំពារ ទ្រទ្រង់ ពីមូលធនជនឥស្សរជននៃជាតិយើង”។



កន្លងមកគេតែងកត់សម្គាល់ដែរថា លោកអុល សំអាង ប្រធានក្រុមសិល្បៈមហាជនវង់ទី១ រាជធានីភ្នំពេញតែងបានសម្ដែងការព្រួយបារម្ភខ្លាំងចំពោះសិល្បៈបុរាណល្ខោនបាសាក់ដោយសារតែសន្ទុះទីផ្សារការគាំទ្រត្រូវបានគេមើលរំលងបន្ទាប់ពីសិល្បៈសម័យបានយកអស់ការគាំទ្រ។
គួរបញ្ជាក់ថាលោក អុល សំអាង គឺជា សិល្បករល្ខោនបាសាក់មួយរូបដែលបានបម្រើវិស័យសិល្បៈបុរាណនេះប្រមាណជាង ២០ឆ្នាំមកហើយបើគិតមកដល់ពេលនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


