ជីវិតកម្សាន្ដ
តារាកំប្លែងអាមេរិក រកឃើញស្លាប់ ក្នុងអាងទឹកក្ដៅ
តារាសម្ដែង និងកំប្លែងអាមេរិកាំង Matthew Perry ដែលធ្លាប់ល្បីល្បាញកំលុងទសវត្សរ៍ឆ្នាំ ១៩៩០ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងវ័យ ៥៤ឆ្នាំ ខណៈមូលហេតុនៃការស្លាប់នេះ ពុំទាន់បញ្ជាក់ច្បាស់នៅឡើយ។

ការស្លាប់របស់អតីតតារាកំប្លែងរូបនេះត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះដោយគេហទំព័រ NBC បានសរសេរថា “យើងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់ Matthew Perry” ។ លោកបាននាំមកនូវសំណើច និងសេចក្តីរីករាយយ៉ាងខ្លាំងដល់មនុស្សរាប់រយលាននាក់។ ស្នាដៃរបស់លោកនឹងបន្តរហូតដល់ជំនាន់ជាច្រើនរាប់មិនអស់។

ដោយឡែក កាសែត Los Angeles Times និង TMZ.com បានដកស្រង់ប្រភពពីអ្នកច្បាប់ដែលមិនបញ្ចេញឈ្មោះម្នាក់ថា តារាសម្ដែងជនជាតិអាមេរិក-កាណាដាត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអាងទឹកក្តៅ។ ងាកមកវិញ NBC News វិញបានឱ្យដឹងថា លោក Matthew Perry ប្រទះឃើញស្លាប់ដោយសារលង់ទឹកនៅផ្ទះរបស់គាត់ក្នុងរដ្ឋ Los Angeles ។
ចំពោះរបាយការណ៍នៃសារព័ត៌មានខាងលើ គេមិនទាន់អាចទទួលយកជាផ្លូវការនៅឡើយទេ ត្បិតមានចំណុចសង្ស័យមួយចំនួន ខណៈក្រុមប៉ូលិសកំពុងស៊ើបអង្កេតបន្ថែមទៀត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Taylor Swift ឈ្នះពានដល់ទៅ ២០ ក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


