ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា ស្នើម្ចាស់ Channel YouTube កែតម្រូវឡើងវិញឈ្មោះម្ចាស់បទ”បងល្អលើសគេ”
តារាចម្រៀងសំនៀងផ្អែមអ្នកនាង ម៉េង កែវពេជ្ជតា ចេញប្រតិកម្ម បន្ទាប់ពីថ្មីៗនេះ មាន Channel You Tube ចំនួនពីរ បានលើកយកបទចម្រៀងពីដើម ចំណងជើង “បងល្អលើសគេ” មកបង្ហោះផ្សព្វផ្សាយឡើងវិញ ប៉ុន្តែមិនបានដាក់ត្រូវនឹងឈ្មោះម្ចាស់សំនៀងដើមឡើយ។

ពាក់ព័ន្ធរឿងនេះ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានស្នើឲ្យម្ចាស់ Channel YouTube ទាំងពីរនោះ កែតម្រូវឡើងវិញ ដោយដាក់ឈ្មោះម្ចាស់ដើម នៃបទ”បងល្អលើសគេ” ច្រៀងដោយអ្នកនាង ម៉េង កែវពេជ្របុប្ផា ជាបងស្រីបង្កើតរបស់ខ្លួន។

អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា «បទ”បងល្អលើសគេ” ជាបទចម្រៀងល្បីខ្លាំង និងមានអាយុកាលជិតសាមសិបឆ្នាំហើយ ដែលសំនៀងដើមរបស់បងស្រីធំ ម៉េង កែវពេជ្របុប្ផា ជាបុត្រីច្បង នៃស្តេចទ្រសោ ម៉េង ហ៊ុន និងរាជនីអាយ៉ៃ កែវ សង្វាពេជ្រ ក៏ជាតារាចម្រៀងមួយដួងដែលមានកេរ្តិ៍ឈ្មោះថ្លៃថ្នូរដោយសារមានបទចម្រៀងល្បីៗ ផ្ទាល់ខ្លួនជាច្រើនបទ»។

កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា បញ្ជាក់ថា «យើងបានឃើញ Channel YouTube ពីរនេះយកសំនៀងរបស់បងស្រី ម៉េង កែវពេជ្របុប្ផា ប៉ុន្តែដាក់ឈ្មោះអ្នកផ្សេង? លើសពេកហើយ មិនដឹងថាជាចេតនាចង់បន្លំ ចង់លេងសើច ឬជាអចេតនាទេ ប៉ុន្តែបើទោះជាក្នុងករណីណាក្តី យើងសំណូមពរដល់ម្ចាស់ YouTube Channel ទាំងពីរ និងផ្សេងៗទៀត មេត្តាកុំលេងបែបនេះ សូមកែតម្រូវវិញផង»។

ជាមួយគ្នានេះ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយបន្ថែមទៀតថា រស់លើផែនដីតែមួយ ជាខ្មែរតែមួយ គួរកុំបំផ្លាញគេដើម្បីខ្លួនឯង មិនល្អទេ៕
អត្ថបទ ៖ ចាន់រ៉ា

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


