ជីវិតកម្សាន្ដ
ទេសភាពស្រស់ស្អាតយ៉ាងនេះ តើប្រិយមិត្តស្គាល់តំបន់ទេសចរណ៍ ” មាន់កម្សត់ “នៅទីណាទេ?
ក្នុងចំណោមអាល់ប៊ុមចូលឆ្នាំថ្មី របស់ ផលិតកម្ម Galaxy Navatra បទ” មាន់កម្សត់ ” ដែលជាការ ច្រៀងរួមគ្នារបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទលីម៉ា បានក្លាយជា បទចម្រៀងមួយ កំពុងតែទទួលបានគាំទ្រច្រើន ដោយគិតមកដល់ថ្ងៃនេះ មានអ្នកviewsជា ច្រើនលានដង ត្រឹមត រយៈពេលដ៏ខ្លីប៉ុណ្ណោះ។

អ្វីដែលជាការចាប់អារម្មណ៍ ក្រៅពីទឹកដមសំនៀងឆ្លើយឆ្លងដ៏ពីរោះរណ្ដំរបស់កំពូលតារាចម្រៀង ទាំងពីរប្រិយមិត្ត មានចាប់អារម្មណ៍លើទេសភាពនៃតំបន់ទេសចរណ៍ ក្នុងវីដេអូបទចម្រៀងនោះ ដែរឬទេថា តើថតនៅទីតាំងណា?
ទឹកជ្រោះដ៏ស្រស់ស្អាត ក្នុងវីដេអូ ដែលប្រិយមិត្តបានឃើញនោះ គឺស្ថិតនៅទឹកដីខេត្តរតនគិរី ឈ្មោះ ថា”ទឹកជ្រុះ៧ជាន់”។ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ក្នុងភូមិទី១ ឃុំប៊ូស្រា ស្រុកពេជ្រាដា នៅភាគខាងជើង ក្រុងសែនមនោរម្យ នៃទីប្រជុំជន ខេត្តរតនគិរី ជាប់នឹង ព្រំប្រទល់ប្រទេសវៀតណាម។



ជារឿយៗគេតែងឃើញផលិតកម្ម Galaxy Navatra បានចុះថត MV របស់ខ្លួននៅរមណីយដ្ឋានជា ច្រើន នៅក្នុងប្រទេសកម្ពុជា ដើម្បីចែកជូនអ្នកគាំទ្របានទស្សនា។ ជាក់ស្ដែង ក្នុងចំណោមអាល់ប៊ុមចូលឆ្នាំថ្មីនេះ ទេសភាពធម្មជាតិល្បីៗជាច្រើន ក្នុងប្រទេសកម្ពុជា ត្រូវបានផលិតកម្មបញ្ជូន ក្រុមផលិតចុះថត ហើយពេលខ្លះថែមទាំងប្រើយន្តហោះដឹកតួ ចុះទៅថតដោយផ្ទាល់ក៏មាន។


តាមការឲ្យដឹង ពីក្រុមអ្នកថតរបស់ផលិតកម្ម Galaxy Navatra បទ ” មាន់កម្សត់ ” ត្រូវបានថត២ ទីតាំងមាន”ទឹកជ្រុះ៧ជាន់” និងលើរីស៊តរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលនៅម្ដុំបឹង យក្សឡោមតែម្ដង។
អត្ថបទ៖ ស៊ុន ហួត
ដើម្បីឲ្យស្គាល់កាន់តែច្បាស់តោះ! ទៅទស្សនាបទ ” មាន់កម្សត់ ” នេះម្ដងទៀតទាំងអស់គ្នា៖
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


