ជីវិតកម្សាន្ដ
ពានរង្វាន់ Blue Dragon Music Awards នឹងធ្វើឡើងនៅថៃលើកដំបូង
កាន់តែខិតជិតមកដល់ហើយ សម្រាប់ពិធីប្រគល់ពានរង្វាន់តន្ត្រី The 1st Blue Dragon Music Awards ដែលនឹងប្រារព្ធធ្វើឡើងនៅប្រទេសថៃជាលើកដំបូង នៅកីឡដ្ឋាន Rajamangala នាថ្ងៃសៅរ៍ ទី ២០ ខែមករា ឆ្នាំ ២០២៤។

ក្នុងនោះផងដែរតារាសិល្បៈមកពីប្រទេសកូរ៉េខាងត្បូង និងមនុស្សជាង ១០០នាក់បានធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍ចុងក្រោយបង្អស់គឺ MG CONNEXT រួមជាមួយមូលនិធិ Miracle Of Life។ ជាមួយគ្នានេះដែរ ពួកគេក៏បានប្រកាសពីបញ្ជីឈ្មោះតារាកូរ៉េដែលត្រូវមកទទួលពានរង្វាន់ប្រចាំឆ្នាំដែលរួមមាន៖
Yoon A, The BOYZ, ATBO, KISS OF LIFE, ATEEZ, AESPA, RIIZE, NiziU, ZEROBAESONE និង WayV។
សូមបញ្ចាក់ដែរថា កម្មវិធីពានរង្វាន់ Blue Dragon Music Awards បានប្រារព្ធធ្វើឡើងនៅថ្ងៃ១៩ ខែកក្កដា ឆ្នាំ ២០២២ នៅ Paradise City ទីក្រុង Incheon។ ព្រឹត្តិការណ៍នេះគឺជាពិធីប្រគល់ពានរង្វាន់ដំបូងគេដែលផ្តោតលើខ្លឹមសារស៊េរីនៃការផ្សាយនៅក្នុងប្រទេសកូរ៉េខាងត្បូង៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖Sanook
ចុចអាន៖ភាពយន្តសម្ដែងដោយ Yoo Ah In ត្រូវ Nexflix កាត់ចេញ ព្រោះតែរឿងអាស្រូវគ្រឿងញៀន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


