ជីវិតកម្សាន្ដ
IU ចេញមុខការពារអ្នកគាំទ្រ ខណៈអង្គរក្សប្រើហិង្សា
នៅថ្ងៃទី ២០ ខែធ្នូ អត្ថបទមួយដែលមានចំណងជើងថា “IU ព្រមានឆ្មាំសន្តិសុខកុំឲ្យរុញអ្នកគាំទ្រ” ត្រូវបានបង្ហោះនៅលើសហគមន៍អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែលក្នុងនោះក៏មានវីដេអូតារាស្រីរូបនេះស្ថិតនៅអាកាសយានដ្ឋាន។

ក្នុងវីដេអូនោះ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋានដើម្បីជួបជាមួយ IUជាតារាស្រីសំណព្វចិត្តរបស់ពួកគេ។ នៅពេលដែលអ្នកគាំទ្រម្នាក់ចូលទៅជិត IU ដើម្បីថតរូប សន្តិសុខម្នាក់នៅខាងឆ្វេងរបស់នាង បានរុញអ្នកគាំទ្រចេញមួយទំហឹង ដោយរារាំងការប៉ុនប៉ងរបស់ពួកគេ។
ពេលឃើញបែបនេះ IU បានធ្វើកាយវិការទៅកាន់សន្តិសុខ ដើម្បីរារាំងគាត់ពីការរុញអ្នកគាំទ្រ។ ក្រោយមក អ្នកលេងអ៊ីនធឺណិតនៅកន្លែងកើតហេតុបានបង្ហើបថា IU បានប្រាប់អ្នកយាមថា សូមកុំរុញបែបនេះ ដោយការពារអ្នកគាំទ្ររបស់នាងមិនឲ្យមានអំពើហិង្សាណាមួយកើតឡើងនោះទេ។
ទោះយ៉ាងណាក៏ដោយ វីដេអូនេះបង្ហាញពីភាពចម្រូងចម្រាសនៃអំពើហិង្សាផ្នែកសន្តិសុខរបស់តារារូបនេះ ខណៈអង្គរក្សរបស់ BOYNEXTDOOR ត្រូវបានគេប្រទះឃើញរុញអ្នកគាំទ្រនៅអាកាសយានដ្ឋានដោយហិង្សា។ ទីភ្នាក់ងាររបស់ BOYNEXTDOOR ចាប់តាំងពីពេលនោះមកបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅក្នុងការសុំទោសចំពោះស្ថានភាពនេះ និងបញ្ជាក់ថាពួកគេបានទាក់ទងអ្នកគាំទ្រដែលរងផលប៉ះពាល់។
ក្រោយមក អ្នកលេងអ៊ីនធឺណិតជាច្រើនបានសរសើរការយកចិត្តទុកដាក់របស់ IU ចំពោះអ្នកគាំទ្ររបស់នាង តាមរយៈការបញ្ចេញមតិដូចជា “សូម្បីតែតារាកំពូលដូចជា IU ក៏គិតបែបនេះ ហាក់បីដូចជាមានតារាល្បីៗជាច្រើនដែលមិនយល់ពីប្រធានបទនេះ និង បុគ្គលិកសន្តិសុខគួរតែធានាសុវត្ថិភាពមិនត្រឹមតែតារាប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកគាំទ្រដែលស្រលាញ់ពួកគាត់ដែរ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជនសម្រុកចង់ដឹង អ្នកដែលផាត់មុខឲ្យ Lisa ប្លែកចំណាំលែងស្គាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


