ជីវិតកម្សាន្ដ
Taeyeon សមាជិក Girls’ Generation ទម្លាយអាថ៌កំបាំងរាងស្លីម បែរទទួលបានការព្រមានពីទស្សនិកជន
នៅថ្ងៃទី ២១ ខែមករា វីដេអូមួយដែលមានចំណងជើងថា ‘បុគ្គលិកលក្ខណៈរបស់មនុស្សដែលរវល់បំផុតនៅផ្ទះ។ ក្នុងពេលដែលកន្ត្រកដើរទិញឥវ៉ាន់របស់ Taeyeon ត្រូវបានបង្ហោះនៅលើប៉ុស្តិ៍ YouTube របស់ W Korea ដោយផ្សាយឲ្យអ្នកគាំទ្រនាងបានទស្សនាផ្ទាល់។

តាមរយៈការបង្ហោះរបស់សារព័ត៌មាន Allkpop បានបង្ហាញឲ្យឃើញពី Taeyeon ណែនាំរបស់ដែលត្រូវមានក្នុងកន្ត្រកទិញទំនិញរបស់នាង។ នាងបានចែករំលែកថា “ជិតដល់ថ្ងៃចូលឆ្នាំហើយ ដូច្នេះហើយ ប្រិយមិត្តមួយចំនួនប្រហែលជាគិតរួចហើយថា អំណោយមួយណាដែលត្រូវជូន ហើយការឲ្យរបស់អ្វីមួយច្បាស់ជាមិនសប្បាយមែនទេ? ខ្ញុំបានជ្រើសរើសអាចត្រូវបានគេមើលឃើញនៅក្នុងផ្ទាំង Kakao Talk Gift “។
ក្នុងវីដេអូ សមាជិកក្រុម Girls’ Generation បានណែនាំរបស់របរក្នុងកន្ត្រកទិញទំនិញរបស់នាង ហើយបានចែករំលែកថា នាងចូលចិត្តអាហារសម្រន់ចាហួយ មិនថាជាប្រភេទស្ករខ្លាឃ្មុំឬចាហួយអ្វីក៏ដោយ។ នាងបានចែករំលែកថា “ខ្ញុំមានវានៅក្នុងឡាន និងនៅផ្ទះផងដែរ ហើយខ្ញុំគ្រាន់តែញ៉ាំនៅផ្ទះពេលឃើញរបស់អស់នេះ”។ នៅពេលសួរថា តើអាហារសម្រន់ណាដែលនាងពេញចិត្ត Taeyeon បានឆ្លើយថា Jelly ឬចាហួយ ដោយមិនស្ទាក់ស្ទើរ។
ក្នុងនោះផងដែរ តារាចម្រៀងប្រចាំប្រទេសកូរ៉េខាងត្បូងរូបនេះ បានឆ្លើយតបទៅនឹងសំណួរអំពីរបៀបដែលនាងចំណាយពេលនៅផ្ទះ ដោយប្រាប់ថា “ខ្ញុំមើល YouTube និង Netflix ម្ដងៗ ខ្ញុំតែងតែញ៉ាំចាហួយកំដរមាត់ ប៉ុន្តែមិនមែនញ៉ាំច្រើនទេ។ ពេលខ្លះ ខ្ញុំញ៉ាំអាហារសម្រន់ដូចជាចាហួយ និងផឹកកាហ្វេវាជយយឲ្យខ្ញុំមិនសូវឃ្លានអាហារផង”។

ទោះយ៉ាងណាក៏ដោយការលើកឡើងរបស់ Taeyeon ពីអាហារសម្រន់ដែលនាងញ៉ាំលេងកំដរមាត់ មិនបានទទួលការសរសើរពីទស្សនិកជនកំពុងតាមដានប៉ុស្តិ៍ YouTube របស់ W Korea នោះទេ។ ផ្ទុយទៅវិញ តារាស្រីកូរ៉េបែរជាទទួលបាននូវការព្រមាន និងក្ដីបារម្ភពីសំណាក់អ្នកគាំទ្រនាងយ៉ាងខ្លាំងក្លាទៅវិញ។
អ្នកលេងអ៉ិនធើណេតជាច្រើនបានចូលទៅបញ្ចេញមតិថាប្រាប់ Taeyeon ដោយចង្អុលបង្ហាញថា “ខ្ញុំដឹងថានាងមើលថែខ្លួនឯង ប៉ុន្តែវាមិនល្អទេដែលស្គមពេក, ខ្ញុំគិតថានាងពិតជាត្រូវឡើងទម្ងន់, “នាងត្រូវតែប្រុងប្រយ័ត្នជាមួយពាក្យរបស់នាង ក្មេងៗនឹងចម្លងនាង ខ្ញុំចូលចិត្ត Taeyeon ប៉ុន្តែខ្ញុំគិតថាវីដេអូនិងអត្ថបទទាំងនេះមិនល្អសម្រាប់ក្មេងៗទេ សូម្បីតែពេលដែល Taeyeon បង្ហាញខ្លួនជាពិធីករ ឬ Master ក្នុងកម្មវិធីមួយឈ្មោះថា Queendom ក៏ដោយ ក៏តារាទាំងអស់និយាយថានាងជា ស្អាតនិងស្គមណាស់ ប៉ុន្តែនិយាយតាមត្រង់ទៅ នាងមើលទៅមិនស្គមស្គាំងទេ, សូម្បីតែពេលនាងបង្ហាញខ្លួនក្នុងរឿង “I Live Alone ក៏ដោយ ក៏នាងញ៉ាំសាឡាដបានតែបួនខាំប៉ុណ្ណោះ មិននឹកស្មានថានាងស្គមទេ! បើនាងប្រឹងសម្រកជាងនេះ ប្រាដកណាស់ថានាងនឹងកាន់តែស្គមស្គាំងរកស្បែកនិងឆ្អឹងមិនឃើញទេ”៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


