ជីវិតកម្សាន្ដ
Cha Eun Woo ត្រូវគេប្រទះឃើញណាត់ជួបតារាសម្ដែងអាមេរិក India Eisley នៅក្រៅប្រទេស
យោងតាមរបាយការណ៍ Allkpop កាលពីថ្ងៃទី ២៧ ខែមករា រូបថតរបស់ Cha Eun Woo នៅទីក្រុង Los Angeles ជាមួយតារាស្រីអាមេរិកត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមយ៉ាងព្រោងព្រាតទាក់ទងនឹងទំនាក់ទំនងរបស់អ្នកទាំងពីរ។

ក្នុងនោះថែមទៀត អ្នកលេងអ៊ីនធឺណេតម្នាក់បានបង្ហោះរូបភាពរួមជាមួយនឹងពាក្យថា “ខ្ញុំបានឃើញ Cha Eun Woo នៅ Los Angeles ខ្ញុំមិនអាចថតបានពេញមុខរបស់គាត់ទេ ប៉ុន្តែអាចថតរូបពីខាងក្រោយបាន ហើយប្រាកដចិត្តច្បាស់ណាស់ថា នោះពិតជាតារាសម្ដែងកូរ៉េ Cha Eun Woo “។
យ៉ាងណាក៏ដោយ តាមរយៈរូបភាពដែលមហាជនចាប់បានបានបង្ហាញឲ្យឃើញពីតារាសម្ដែងស្រី India Eisley និងបុរសម្នាក់ដែលគេសន្មត់ថាជា Cha Eun Woo អង្គុយទល់មុខគ្នានៅហាងកាហ្វេមួយកន្លែង បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង។ លើសពីនេះ មានរបាយការណ៍មួយបានរាយការណ៍ថា ជាងកាត់សក់ជនជាតិអាមេរិកម្នាក់ បានបង្ហាញម៉ូដសក់របស់ Eisley សម្រាប់វីដេអូចម្រៀងទោលដំបូងរបស់ Cha Eun Woo ប៉ុន្តែការបង្ហោះដែលត្រូវបានចោទប្រកាន់របស់នាង ត្រូវបានលុបចោលចាប់តាំងពីពេលនោះមក។
ទោះបីជាយ៉ាងណាក៏ដោយ វាបានប្រែក្លាយរូបភាពទាំងនោះចេញពីឈុតឆាកនៃការថតវីដេអូចម្រៀង ដែល Cha Eun Woo និង India Eisley កំពុងបង្ហាញពីភាពរ៉ូមែនទិកសម្រាប់គម្រោងនេះតែប៉ុណ្ណោះ។ ដែលនោះ បានធ្វើឲ្យអ្នកគាំទ្រហាក់សប្បាយរីករាយវិញ បន្ទាប់ពីដឹងថា រូបភាពដែលគេបង្ហោះព្រាតលើបណ្ដាញអ៉ិនធើណេតជាការថតចម្រៀងថ្មី។
យោងតាម Fantagio បានចេញរបាយការណ៍លុបនូវពាក្យចចាមអារ៉ាមថា Cha Eun Woo គ្រោងនឹងចេញបទចម្រៀងទោលនៅថ្ងៃទី ១៥ ខែកុម្ភៈ ហើយបច្ចុប្បន្នគាត់កំពុងរៀបចំសម្ភារៈសម្រាប់ការផ្សព្វផ្សាយទោលរបស់គាត់នៅសហរដ្ឋអាមេរិក ខណៈតួសម្ដែងរូបនេះនឹងត្រលប់មកកូរ៉េវិញនៅថ្ងៃទី ៣០ ខែដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតពណ៌មាសរបស់ Lisa លើឆាកប្រគំតន្រ្តីបារាំង ច្នៃម៉ូដដោយបុរសសង្ហាម្នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


