ជីវិតកម្សាន្ដ
រៀបការយ៉ាងអាថ៌កំបាំង តួ ចាន់ចាវ ទើបបង្ហាញមុខភរិយានិងកូនស្រីសាធារណៈ
ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានបង្ហាញរូបថតចុងក្រោយរបស់ Kenny Ho ដែលជាតួសម្តែងចាន់ចាវ ក្នុងរឿងភាគទូរទស្សន៍ដ៏ល្បីល្បាញ Justice Pao ឬប៉ាវចិន ក្នុងឆ្នាំ១៩៩៣ ដែលកាលណោះទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងក្លា ដល់ថ្នាក់ទស្សនិកជនស្លៀកពាក់តាមភាពយន្តចិនមួយនេះថែមទៀតផង។
បើតាមសារព័ត៌មានហុងកុងដដែល បានបង្ហាញនូវរូបភាពរបស់អតីតតារាសម្តែងវ័យ ៦៤ ឆ្នាំ Kenny Ho ឬចាន់ចាវ ដែលរូបលោកបានរៀបការដោយអាថ៌កំបាំង ហើយក៏គ្មានអ្នកណាដឹងថាលោកមានក្រុមគ្រួសារនោះទេ។ ទើបតែកាលពីថ្ងៃចូលឆ្នាំចិនតារាសម្ដែងបានដឹកដៃភរិយានិងកូនស្រីរបស់គាត់ទៅលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន។

ទោះយ៉ាងណាក៏ដោយ ក្រោយមកនៅថ្ងៃទី២៣ ខែកុម្ភៈ លោក Kenny Ho បានយល់ព្រមផ្តល់បទសម្ភាសន៍តាមទូរស័ព្ទ ដោយរូបលោកផ្ទាល់បានសារភាពថាពិតជារៀបការនិងមានកូនស្រីម្នាក់ ប៉ុន្តែឥឡូវនេះគាត់បានប្តូរមកធ្វើជំនួញវិញហើយក្រោយបញ្ចប់អាជីពសិល្បៈ។ ដូច្នេះរឿងផ្ទាល់ខ្លួនទាំងនេះមិនពាក់ព័ន្ធនឹងទស្សនិកជនទេ។ លោកបាននិយាយថា អ្នកដែលត្រូវបានថត តាមពិតក្មួយស្រីរបស់គាត់ មិនមែនជាប្រពន្ធរបស់លោកដូចការរាយការណ៍នោះទេ ។
យ៉ាងណាមិញ នៅពេលមហាជនចោតសួរសួរថា ប្រពន្ធរបស់គាត់មានមុខមាត់យ៉ាងណាដែរ? អតីតតួចាន់ចាវរូបនេះបានឆ្លើយដោយឥតបង្អង់យូរនិងបែបកំប្លែងថា “ប្រពន្ធខ្ញុំអាក្រក់! តែកូនស្រីខ្ញុំស្អាត”។

សូមជម្រាបជូនថា Kenny Ho ជាអតីតតារាសម្ដែងហុងកុងជើងចាស់មួយរូបដែលសាងកេរ្ត៍ឈ្មោះតាមរយៈភាពយន្តចិនហុងកុងនាទសវត្ស៨០និង៩០។ ជាពិសេសលោកផ្ទាល់បានលេចមុខក្នុងភាពយន្តប្រវត្តិសាស្រ្តចិនក្រោមចំណងជើងថា Justice Pao ឬប៉ាវចិន ក្នុងឆ្នាំ១៩៩៣ ដែលពេលនោះបានធ្វើឲ្យទស្សនិកជនជាច្រើនស្គាល់លោកកាន់តែច្បាស់ រហូតដាក់ឈ្មោះថា ចាន់ចាវ តាមសាច់រឿងថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីតៃវ៉ាន់វ័យ ៦២ឆ្នាំ ប្តឹងតារាម៉ូដែលមួយរូប ដែលលោកខំចំណាយប្រាក់លើនាងរាប់សិបលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


