ជីវិតកម្សាន្ដ
មកស្គាល់ប្រធានសមាគមសិល្បករខ្មែរ ចាប់ពីអាណត្តិទី១ ដល់បច្ចុប្បន្ន
នៅកម្ពុជាមួយរយៈចុងក្រោយនេះ មានការជជែកដេញដោលច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកលើប្រធានបទតំណែងជាប្រធានសមាគមសិល្បករខ្មែរនៅអាណត្តិថ្មីនេះ។ ឆ្លៀតក្នុងឱកាសនេះ «កម្ពុជាថ្មី» នឹងជម្រាបជូនប្រិយមិត្តអំពីបណ្ដាសិល្បករដែលធ្លាប់ធ្វើជាប្រធានសមាគមសិល្បករខ្មែរ។
បង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួននោះ សមាគមសិល្បករខ្មែរអាណត្តិទី១ គឺមានលោក អៀង ស៊ីធុល ជាប្រធានសមាគម។ តាមគោលការណ៍មួយអាណត្តិចំនួន៣ឆ្នាំ តំណែងជាប្រធានសមាគមរបស់ លោក អៀង ស៊ីធុល ត្រូវបានអស់នៅត្រឹមឆ្នាំ២០០៩។

អាណត្តិទី២ តំណែងប្រធានសមាគមសិល្បករខ្មែរ គឺបានទៅលើ លោកសាស្ត្រាចារតូរ្យតន្ត្រី កវីនិពន្ធ ម៉ិញ សុធីវណ្ណ បន្ទាប់ពីទទួលបានសំឡេងបោះឆ្នោតគាំទ្រច្រើនគួរសម។ កាន់តំណែងបានត្រឹមពាក់កណ្ដាលអាណត្តិ លោក ម៉ិញ សុធីវណ្ណ បានចុះចេញពីតំណែង និងបានបិទទ្វាសមាគមសិល្បករខ្មែរចោល ដោយគ្មាននរណាបានដឹងពីមូលហេតុដែលនៅពីក្រោយឡើយ។

បន្ទាប់ពីបិទទ្វាសមាគមរយៈពេលជិតមួយឆ្នាំ សមាគមសិល្បករខ្មែរអាណត្តិទី៣ ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៤ បានចាប់ផ្ដើមមានសកម្មភាពជាថ្មីឡើងវិញ ដែលមានលោក សុះ ម៉ាច កូនប្រុសអ្នកចម្រៀងខ្មែរឥស្លាម សុះ ម៉ាត់ ជាប្រធាន។ ចំពោះអាណត្តិទី៤ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ គ្មានការប្រែប្រួលឡើយសម្រាប់តំណែងជាប្រធានសមាគមសិល្បករខ្មែរ ពោលគឺលោក សុះ ម៉ាច នៅតែជាប់ឆ្នោតធ្វើជាប្រធានដដែល។

សម្រាប់អាណត្តិទី៥ ចាប់ពី២០១៧ ដល់បច្ចុប្បន្ននេះ អ្នកជាប់ឆ្នោតទទួលបានតំណែងជាប្រធានសមាគមសិល្បករខ្មែរ គឺបានទៅលើដៃ អ្នកនាង ចន ច័ន្ទលក្ខិណា។ ក្នុងចំណោមអ្នកដែលឈរឈ្មោះធ្វើជាប្រធានសមាគមនាពេលនោះ គឺមាន លោក អៀង ស៊ីធុល លោក កុយ ស៊ីឌឿន និងអ្នកនាង ចន ច័ន្ទ លក្ខិណា។

គួរឱ្យដឹងថា សមាគមសិល្បករខ្មែរ បង្កើតឡើងក្រោមគោលបំណង ដើម្បីជួយរួបរួមសិល្បករខ្មែរ ដើម្បីជួយលើកស្ទួយទៅដល់វិស័យសិល្បៈខ្មែរ តាមរយៈការជួយទ្រទ្រង់ ជ្រោមជ្រែងគ្នាទៅវិញទៅមក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


