ជីវិតកម្សាន្ដ
Dispatch បង្ហាញព័ស្តុតាងថា So Hee និង Jun Yeol ពិតជាជួបគ្នាពេលនៅ Hawaii មែន
សារព័ត៌មានដ៏ធំប្រចាំប្រទេសកូរ៉េខាងត្បូង Dispatch បានបង្ហាញតាមរយៈរបាយការណ៍ផ្តាច់មុខរបស់ពួកគេថា Han So Hee និង Ryu Jun Yeol នៅជាមួយគ្នានៅហាវ៉ៃពិតមែន។ ក្នុងនោះផងដែរប្រភពដដែលបាននិយាយថាទៀតថា ពួកគេបានប្រញាប់ប្រញាល់ទៅ Hawaii នៅពេលដែលដំណឹងនៃការណាត់ជួបអ្នកទាំងពីរបានបែកធ្លាយ។

តាមរយៈរូបភាពទាំងនោះបានបង្ហាញពី Han So Hee សម្លឹងមើលទូរស័ព្ទរបស់នាងច្រើនជាងអាហារ និង Ryu Jun Yeol ញ៉ាំដោយមិននិយាយអ្វីទាំងអស់។ ក្នុងនោះគេឃើញ Han So Hee ដើរជុំវិញកោះហាវ៉ៃ ខណៈពេលដែល Ryu Jun Yeol និងមើលខាងក្រោយខ្នងរបស់ Han So Hee ។
Dispatch ក៏បានពិនិត្យមើលការជួបគ្នាចុងក្រោយរបស់ Ryu Jun Yeol និង Hyeri ដោយបានរកឃើញថា ពួកគេបានឃ្លាតឆ្ងាយពីគ្នានៅខែមិថុនា ឆ្នាំ ២០២៣។ Ryu Jun Yeol មិនមានវត្តមាននៅក្នុងកម្មវិធីខួបកំណើតរបស់ Hyeri នៅក្នុងខែមិថុនានោះទេ។

ទោះយ៉ាងនេះក្ដី ប្រភពមួយផ្សេងទៀតបានទម្លាយដែរថា ដោយសារពួកគេចាប់ផ្តើមបែកគ្នាក្នុងខែមិថុនា ពួកគេមិនអាចបំបែកជាផ្លូវការបានទេ។ នៅពេលដែលរដូវរដូវក្តៅ និងរដូវស្លឹកឈើជ្រុះបានកន្លងផុតទៅ តាមពិតគូស្នេហ៍នេះវិះនឹងទាក់ទងនឹងគ្នាម្ដងទៀតហើយ។ ប៉ុន្តែក្រោមក នៅដើមខែវិច្ឆិកាពួកគេបានសម្រេចចិត្តចែកផ្លូវគ្នាជាផ្លូវការ។ មិនយូរប៉ុន្មាននៅថ្ងៃទី ១៥ ខែវិច្ឆិកា Ryu Jun Yeol និង Han So Hee បានជួបគ្នាជាលើកដំបូងនៅឯពិព័រណ៍រូបថត។
អ្នកថតរូប Park Ye Eun គឺជាអ្នកដែលបានដឹកនាំ Han So Hee ទៅពិព័រណ៍រូបថត។ នាងគឺជាមិត្តល្អបំផុតជាមួយ Han So Hee ហើយក៏មានទំនាក់ទំនងល្អជាមួយ Ryu Jun Yeol ផងដែរ។ នាងក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រាំនាក់សរុបក្នុងដំណើរកម្សាន្តនៅកោះហាវ៉ៃ ខណៈពេលដែល Ryu Jun Yeol និង Han So Hee បានជួបគ្នាជាលើកដំបូងនៅឯការតាំងពិពណ៌សិល្បៈ វាមិនមែនជាស្នេហាតាំងពីដំបូងឡើយ។ Dispatch បានបញ្ជាក់ថាអ្នកទាំងពីរបានស្រលាញ់គ្នាបណ្តើរៗពេលនិយាយពីសិល្បៈ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយផ្ទុះជម្លោះជាជនទី៣ Han So Hee បញ្ជាក់ទំនាក់ទំនងផ្លូវការ និងសុំទោសអតីតសង្សារ Hyeri
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៦ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


