ជីវិតកម្សាន្ដ
ស្ងាត់ៗ! លោកជំទាវ ស៊ន សៀវម៉ី រៀបចំពិធីសែនព្រេនជាមួយគូដណ្តឹង
លោកជំទាវ ស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំទ្វីបអាស៊ី Asian Gamesកាលពីឆ្នាំ២០១៤ លើវិញ្ញាសាតេក្វាន់ដូវីរ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈនេះថ្ងៃទី២២ នេះ បានរៀបចំពិធីសែនព្រេនជាមួយគូដណ្តឹងដោយសារស្ថានភាពកូវីដ១៩។

សូមរំលឹកថា កាលពីថ្មីៗនេះ លោកជំទាវ ស៊ន សៀវម៉ី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់ ស៊ន សៀវម៉ី ជាជំនួយការសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាក្នុងនីតិកាលទី៤ ដោយមិនទទួលបានប្រាក់បំណាច់មុខងារឡើយ។

ស្រាប់តែនារសៀលថ្ងៃទី២២ ខែកុម្ភៈនេះ លោកជំទាវ បានរៀបចំពិធីសែនព្រេន ជាមួយគូដណ្តឹងរបស់ខ្លួន ដោយពិធីសែនព្រេននេះ គឺជំនួសពិធីអាពាហ៍ពិពាហ៍ជាមួយគូដណ្តឹង កែវ ដេវីត ហើយត្រូវលើកទៅរៀបចំនៅចុងឆ្នាំវិញ ក៏ព្រោះតែស្ថានភាពកូវីដ-១៩។

សមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា ផ្នែកកីឡាតេក្វាន់ដូ WTF ជំទាវស៊ន សៀវម៉ី មានកម្ពស់ ១,៨៣ ម៉ែត្រ វ័យ២៥ឆ្នាំធ្លាប់បានសាងស្នាដៃជូនជាតិជាច្រើនដូចជា ឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១១ ក្នុងប្រភេទទម្ងន់ចន្លោះ ៥៧-៦២ គីឡូក្រាម។ ចូលដល់ឆ្នាំ២០១៣ ឈ្នះមេដាយមាសនៅស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ា ក្នុងប្រភេទទម្ងន់ចន្លោះ ៦៧-៧៣ គីឡូក្រាម។ នៅឆ្នាំ ២០១៤ ឈ្នះមេដាយមាស Asian Games នៅទីក្រុងអ៊ីនឈ័នប្រទេសកូរ៉េខាងត្បូង ក្នុងប្រភេទទម្ងន់ ៧៣-៨៧ គីឡូក្រាម។ នៅឆ្នាំ២០១៧ ឈ្នះមេដាយមាស ស៊ីហ្គេម នៅប្រទេស ម៉ាឡេស៊ី ទីក្រុងកូឡាឡាំពួរ ក្នុងប្រភេទទម្ងន់ចន្លោះ ៦៧-៧៣ គីឡូក្រាម។ ចុងក្រោយឆ្នាំ២០១៩ ឈ្នះមេដាយមាស ស៊ីហ្គេម នៅប្រទេសនៅប្រទេស ហ្វីលីពីន ក្នុងប្រភេទទម្រន់លើស ៧៣ គីឡូក្រាម៕






-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


