ជីវិតកម្សាន្ដ
មិនធម្មតា! លេចមុខតារាស្រីខ្មែរម្នាក់ទៀត ជិះរថយន្តលំដាប់សេដ្ឋី
មហាជនប្រាកដជាបានដឹងហើយថា កាលពីថ្មីៗកន្លងទៅនេះ គេហទំព័រកម្ពុជាថ្មី បានធ្វើការបង្ហាញនូវវត្តមានតារាប្រុស-ស្រីរបស់ខ្មែរចំនួន៣រូប ដែលជិះរថយន្ត Rolls-Royce ដែលមានតម្លៃកប់ពពក។

ប៉ុន្តែពេលនេះ យើងសូមនាំអារម្មណ៍អ្នកគាំទ្រមកបង្ហាញនូវវត្តមានតារាស្រីខ្មែរមួយដួងទៀត ដែលទើបលិចមុខបញ្ចេញរថយន្តស៊េរីទំនើបលំដាប់សេដ្ឋី ខណៈដែលតារាស្រីរូបនេះ ជាបុគ្គលទី៤ស្ថិត ក្នុងចង្កោមអ្នកសិល្បៈដែលមានលទ្ធភាពជិះរថយន្ត Rolls-Royce។ តារាស្រីលំដាប់លេខរៀងទី៤ ដែលជិះរថយន្ត Roll s-Royceនោះគឺ ត្រូវបានគេដឹងថា ជាពិធីការិនីឆ្នើមសម្តីចាក់ទឹកមិនលិចអ្នកនាង ខៀវ សានសាណា ដែលបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីនាងបានបង្ហាញរថយន្តស៊េរីទំនើបម៉ាក Rolls-R oyce ដ៏ថ្មីសន្លាងមួយគ្រឿងតាមរយៈការបង្ហោះក្នុង ហ្វេសប៊ុកផ្លូវការរបស់ខ្លួន។


កត់សម្គាល់រថយន្តរបស់ ខៀវ សានសាណា មានបំពាក់ស្លាកលេខពិសេសដោយដាក់ថា«កម្ពុជា K.S AN.01» ទៀតផងជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនយល់ថា រថយន្តនេះអ្នកនាងទើបតែទិញថ្មីៗ។គេចាំបានថា អ្នកនាង ខៀវ សានសាណា និងលោក Sera j Satton បានរៀបការជាមួយគ្នាកាលពីអំឡុង ខែតុលាឆ្នាំ២០១៦ នៅនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ។

គួររលឹកថា កន្លងមកទស្សនិកជនធ្លាប់ដឹងហើយថា សម្រាប់តារាសិល្បៈប្រុស-ស្រីខ្មែរចំនួន៣ដួង ដែលបានជិះរថយន្ត Rolls-Royce ដែលមានតម្លៃកប់ពពកនោះរួមមាន,តារាចម្រៀង ឱក សុគន្ធកញ្ញា, លោក ខេមរៈ សិរីមន្ត និងគូស្នេហ៍កញ្ញាទេព បូព្រឹ ក្ស និងG-Devith ជាដើម៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ស្ងាត់ៗ! លោកជំទាវ ស៊ន សៀវម៉ី រៀបចំពិធីសែនព្រេនជាមួយគូដណ្តឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


