ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាមថា Jiyeon ក្រុម T-ara និងស្វាមីលែងលះ ក្រោយរៀបការ២ឆ្នាំ
ធ្លាយពាក្យចចាមអារ៉ាមមួយបានក្លាយជានិន្នាការដ៏ធំ នៅក្នុងពិភពអនឡាញកូរ៉េ ទាក់ទងនឹងការលែងលះរបស់អតីតក្រុម T-ara គឺ Jiyeon និងស្វាមីអ្នកលេងបេស្បលដ៏ល្បីល្បាញ Hwang Jae-yun បន្ទាប់ពីអ្នកទាំងពីរបានរៀបការបានត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ។

រឿងរ៉ាវមួយនេះបានចាប់ផ្តើមដោយ Lee Kwang Gil អ្នកអត្ថាធិប្បាយកីឡាបេស្បល បាននិយាយនៅលើ KNN PowerFM ដោយនិយាយថា “តើអ្នកដឹងទេថា Hwang Jaek Yoon បានលែងលះ? ខ្ញុំក៏បានឮផងដែរថា មូលហេតុដែលគូនេះមិនទាន់មានរូបភាពបង្ហោះផ្អែមល្ហែមមួយរយៈចុងក្រោយនេះ ពាក់ព័ន្ធនឹងបញ្ហានេះដែរ”។
ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់ Jiyeon របស់ក្រុម T-ara បានបដិសេធព័ត៌មាននេះ ហើយបញ្ជាក់ថាវាមិនពិតទាល់តែសោះ។ នាងនៅតែមានសុភមង្គលជាមួយស្វាមីរហូតមកដល់ពេលនេះ។
ទន្ទឹមនោះទៀតដែរ កាលពេលថ្មីៗ អ្នករិះគន់រូបនេះបានចេញមុខសុំទោសចំពោះរឿងរ៉ាវដែលខ្លួនបានបង្កថាគុស្នេហ៍តារាកូរ៉េបានលែងលះគ្នា។ ក្នុងនោះគាត់បានប្រាប់ Xports News ថា “ខ្ញុំបានលឺរឿងនេះពីកាសែតមួយ ហើយទទួលស្គាល់ថាវាជាកំហុសរបស់ខ្ញុំ ខ្ញុំនិយាយបែបនេះដោយមិនបានពិនិត្យមើលព័ត៌មានឲ្យបានច្បាស់ជាមុនទេ។ ប៉ុន្តែខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការបង្កគ្រោះថ្នាក់ដល់ពួកគេ វាជាកំហុសរបស់ខ្ញុំ ធ្វើអ្វីមួយដោយមិនគិតពីវាជាមុន” ។
គួរបញ្ចាក់ដែរថា កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ អតីតសមាជិកក្រុម T-ara រូបនេះ បានប្រកាសនៅក្នុងសំបុត្រសរសេរដោយដៃតាមរយៈ SNS ផ្ទាល់ខ្លួនថា នាងនិងអ្នកលេងបេស្បល Hwang Jae-gyun បានសម្រេចចិត្តរៀបការបែបឯកជនមួយនៅសណ្ឋាគារ Shilla៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កម្រឃើញ Jun Ji Hyun នាំគ្រួសារទៅទស្សនាការប្រកួត Euro 2024
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


