ជីវិតកម្សាន្ដ
IU ម៉ៅផ្ដាច់កៅអី VIP លើយន្តហោះអាមេរិក ឲ្យបុគ្គលិកជាង ១០០ នាក់ ជិះទៅកូរ៉េវិញយ៉ាងរំភើយ
យោងតាមការរាយការណ៍ថាពី Allkpop បានបញ្ចាក់ឲ្យដឹងថា តារាចម្រៀងកូរ៉េ IU បានម៉ៅផ្ដាច់កៅអីថ្នាក់ធុរកិច្ច ឬ Business Class សម្រាប់បុគ្គលិកជាង ១០០ នាក់ ដែលបានធ្វើការយ៉ាងលំបាកក្នុងអំឡុងពេលជើងហោះហើរសហរដ្ឋអាមេរិក នៃដំណើរប្រគំតន្ត្រីពិភពលោករបស់នាងនាពេលកន្លងមក។

កាលពីថ្ងៃទី ០៤ ខែសីហា សហគមន៍អនឡាញជាច្រើនពោរពេញទៅដោយរូបថតបង្ហោះរបស់បុគ្គលិក បង្ហាញពីកៅអី Business Class របស់ពួកគេដែលត្រូវបានគេចាត់ទុកថា ជាថ្នាក់កាប៊ីនលំដាប់ថ្នាក់ខ្ពស់មួយ ជាមួយនឹងសេវាកម្មពិសេសផ្ទាល់ខ្លួន ដូចជាអាហារ និងភេសជ្ជៈដែលមានគុណភាពខ្ពស់ កន្លែងអង្គុយធំជាង ងាយស្រួលជាងមុន កន្លែងធ្វើការផ្ទាល់ខ្លួន ឧបករណ៍ធ្វើដំណើរនិងមានអ្វីៗច្រើនទៀត។
យ៉ាងណា បុគ្គលិកទាំងនេះបានសម្តែងការដឹងគុណចំពោះ ថៅកែខ្លួនសម្រាប់កាយវិការគិតគូររបស់នាងចំពោះពួកគេ។ ស្របពេលដែល បុគ្គលិកម្នាក់បានសរសេរថា “ភាពបត់បែនរបស់នាង នោះគឺការផ្តល់កៅអី Business Class សម្រាប់បុគ្គលិកទាំងអស់ ជារង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ។ ក្នុងនោះសូម្បីតែបុគ្គលិកផ្សេងក្នុងចំណោមជាង១០០នាក់ បានបង្ហោះសារបន្ទរពីក្រោយ អមដោយសំណេរមនោសញ្ចេតនាសម្ដែងការដឹងគុណដល់ IU ដូចៗគ្នាថា អរគុណ Lee Ji-eun របស់ពួកយើង ពេលនេះគ្រប់គ្នាសុទ្ធតែបានជិះយន្តហោះដោយសុវត្ថិភាពត្រឡប់ទៅកាន់ប្រទេសកូរ៉េវិញ។ អរគុណយ៉ាងខ្លាំង នាងគឺជា Fairy ដ៏អស្ចារ្យបំផុតសម្រាប់សមាជិកក្រុមទាំងអស់។
ដោយឡែក យោងតាមរបាយការណ៍ដដែលបានបង្ហាញថា ក្រុមប្រគំតន្ត្រីរបស់ IU រួមមានអ្នករាំយ៉ាងហោចណាស់ ៣០ នាក់ប៉ុណ្ណោះ ហើយនាងបានផ្តល់សំបុត្រ Business Class សម្រាប់មនុស្សជាង ១០០ នាក់ រួមទាំងសមាជិកក្រុម នាយកប្រតិបត្តិ និងក្រុមសន្តិសុខផងដែរ។
IU បានធ្វើការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកដំបូងរបស់នាងក្រោមប្រធានបទ ‘HEREH’ ចាប់តាំងពីខែមីនា ដោយចាប់ផ្តើមនៅទីក្រុងសេអ៊ូល។ ក្នុងអំឡុងពេលដំណើរទេសចរណ៍នៅអាមេរិកខាងជើងថ្មីៗនេះ នាងបានបញ្ចប់ការប្រគំតន្ត្រីនៅទីក្រុង Newark ដោយជោគជ័យនៅថ្ងៃទី ១៥ ខែកក្កដា អាត្លង់តានៅថ្ងៃទី ១៩ ខែកក្កដា វ៉ាស៊ីនតោនឌីស៊ីនៅថ្ងៃទី ២២ ខែកក្កដា Rosemont នៅថ្ងៃទី ២៥ ខែកក្កដា Oakland នៅថ្ងៃទី ៣០ ខែកក្កដា និងទីក្រុង Los Angeles នៅថ្ងៃទី ០២ ខែសីហា។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលតួឯកស្រីក្នុងរឿង Hotel del Luna បង្ហាញកាយវិការកោតសរសើរដល់បុគ្គលិករបស់នាង។ ក្នុងអំឡុងពេលដំណើរកម្សាន្តនេះ IU ក៏បានជូនអំណោយដល់បុគ្គលិករបស់នាង ទៅកាន់ Universal Studios Hollywood ក្នុងទីក្រុង LA ផងដែរ។
បន្ថែមពីនេះ ក៏មានសេចក្តីរាយការណ៍មកថា ក្នុងអំឡុងពេលប្រគំតន្ត្រីនៅប្រទេសជប៉ុន IU បានរៀបចំរថយន្តដឹកអាហារដ៏ប្រណិតមួយសម្រាប់បុគ្គលិករបស់នាង ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលនោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖IU នៅតែធ្វើសប្បុរសធម៌ មិនខ្វល់ពាក្យចចាមអារ៉ាមបែកគ្នាជាមួយ Lee Jong Suk
-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


