ជីវិតកម្សាន្ដ
វិលមកអាជីពវិញ ង៉ុក ទ្រិញ នៅតែខ្លាំង ទោះជាធ្លាប់មានរឿងអាស្រូវជាប់ពន្ធនាគារ
នៅលើទំព័រ Instagram ផ្ទាល់ខ្លួនរបស់ Ngoc Trinh (ង៉ុក ទ្រិញ) បានបង្ហោះរូបថតប៊ីគីនីដ៏ទាក់ទាញក្នុងឈុតក្ដៅគគុក និងស្ទីលស្ទីលប្លែក ដោយទទួលបានការចូលចិត្តជិត ២៥,០០០ភ្លាមៗក្នុងពេលដ៏ខ្លី។ លើសពីនេះ មតិជាច្រើនបានសម្តែងការរំភើបចិត្តចំពោះការវិលត្រលប់របស់តារាម៉ូដែលវៀតណាម មកកាន់អាជីពចាស់សារជាថ្មី។
ចាប់តាំងពីមានរឿងអាស្រូវជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការបង្ហោះម៉ូតូ តារាម៉ូដែលវ័យ៣៥ឆ្នាំ បានធ្វើការផ្លាស់ប្តូរសំខាន់ៗជាច្រើនក្នុងរបៀបបង្កើតរូបភាពផ្ទាល់ខ្លួនរបស់នាងទៅកាន់អ្នកគាំទ្រ។ បើកាលពីមុន រូបនាងតែងតែបង្ហាញរូបភាពឈុតក្នុងដ៏គួរឲ្យភ្ញាក់ផ្អើលើ។ ដូច្នេះរូបភាពនៃម្ចាស់ក្សត្រីនៃខោងាវទ្រនាប់បានវិលត្រឡប់មកវិញភ្លាមៗ ក្រោយបាត់វត្តមាននាងអស់រយៈកាលជាយូរ។

ទន្ទឹមនោះទៀតដែរ ង៉ុក ទ្រីញ បានធ្វើការចែករំលែកថា “នៅមានអ្នកហៅខ្ញុំថាម្ចាស់ក្សត្រីនៃខោងាវទ្រនាប់ទៀតទេ ប៉ុន្តែហាក់បីដូចជាយូរបន្តិចហើយ ដែលខ្ញុំខានយកគំនិតស៊ិចស៊ីបែបនេះមកបង្ហាញអ្នកគ្រប់គ្នា ពេលខ្លះខ្ញុំនឹកវា ប៉ុន្តែពេលខ្លះខ្ញុំក៏ចូលចិត្តស្ទីលបែបហ្នឹងដដែល។
យ៉ាងណាក៏ដោយ បន្ទាប់ពីជួបរឿងផ្ទាល់ខ្លួនជាបន្តបន្ទាប់ ង៉ុក ទ្រិញ បានប្រែក្លាយពីរូបភាពស៊ិចស៊ីចម្រូងចម្រាស ទៅជាស្ទីលសុភាព និងចាស់ទុំជាងមុនគួរឲ្យភ្ញាក់ផ្អើលបំផុត។ នៅលើទំព័រផ្ទាល់ខ្លួន ជារឿយៗនាងតែងចែករំលែកគំនិតយ៉ាងជ្រាលជ្រៅអំពីជីវិត ជាពិសេសទស្សនៈផ្ទាល់ខ្លួនអំពីជីវិតឯករាជ្យភាព និងកម្លាំងរបស់ស្ត្រីសម័យទំនើប។ ការបង្ហោះរបស់នាងទទួលបានការអាណិត និងគាំទ្រយ៉ាងខ្លាំងពីមហាជន។
ការផ្លាស់ប្តូរនេះមិនត្រឹមតែជួយឲ្យតារាស្រីវៀតណាមទទួលបានក្តីអាណិតអាសូរពីទស្សនិកជនឡើងវិញជាបណ្តើរៗប៉ុណ្ណោះទេ ថែមទាំងបានកសាងឡើងវិញនូវរូបភាពនៃង៉ុក ទ្រិញ ដែលមានការប្រុងប្រយ័ត្ន និងល្អជាងមុនទៀត។ ពីមុនឲ្យតែពេលណាដែលនាងបង្ហោះរូបភាព ជំនន់នែការរិះគន់មកជាហូរហែរ ប៉ុន្តែឥឡូវនេះនាងដឹងពីរបៀបរក្សាចម្ងាយរបស់នាងហើយនៅឲ្យឆ្ងាយពីជម្លោះដែលមិនចាំបាច់។
ង៉ុក ទ្រិញ បានចាប់ផ្តើមអាជីពជាតារាម៉ូដែលនៅអាយុ ១៦ ឆ្នាំ ពេលដែលនាងបានចូលរួមក្នុងការប្រលងកំពូលតារាម៉ូដែលវៀតណាមឆ្នាំ ២០០៥ ហើយបានឈានដល់កំពូលទាំង១០ ។ បន្ទាប់មកនាងបានចូលបម្រើការងារជាមួយថៅកែក្រុមហ៊ុន Vu Khac Tiep ហើយកាន់តែល្បីល្បាញ។ ង៉ុក ទ្រិញ ទាក់ទាញជាមួយនឹងមុខដ៏ស្រស់ស្អាត ស្បែកសដូចចានប៉សឺឡែន និងស្ទីលស្លៀកពាក់ស៊ិចស៊ីខ្លាំង។
ក្រៅពីការដើរបង្ហាញម៉ូដ តារាស្រីរូបនេះក៏បានឈ្នះពានរង្វាន់ជាច្រើនក្នុងកម្មវិធីប្រកួតសម្រស់ផងដែរ ដូចជាពានរង្វាន់ សម្រស់ថតរូប នៅ Miss Jewelry 2007 និង Miss Vietnam International 2011 ដែលធ្វើឡើងនៅរដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក)។ យ៉ាងណាមិញ រូបភាពដែលទស្សនិកជនចងចាំរូបនាងយ៉ាងខ្លាំងបំផុតនោះគឺចំណងជើងថា រាជនីឈុតក្នុងឈុតដ៏សិចស៊ីបំផុត។
គួររម្លឹកថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ តារាសិចស៊ី Ngoc Trinh បានប្រព្រឹត្តបទល្មើសច្បាប់សាធារណៈដោយបង្ហោះម៉ូតូធំ ហើយផ្សព្វផ្សាយសកម្មភាពរបស់ខ្លួននៅលើអ៊ីនធឺណិតឲ្យមនុស្សរាប់លានអ្នកទស្សនា។ នាងត្រូវប៉ូលិសឃាត់ខ្លួននិងឃុំនាងទុករហូតដល់ថ្ងៃកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ ទើបតុលាការសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារតែម្ដង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារ៉ាម៉ូដែលស៊ិចស៊ី វៀតណាម ដែលកាត់ទោសជាប់ពន្ធនាគារកក្រើកប្រទេស មានជីវិតតស៊ូខ្លាំង
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


