ជីវិតកម្សាន្ដ
ស្វាមីពិធីការិនីអ្នកនាង ប៉ែន ស្រីពេជ្រ ធ្វើតេស្ដេវិជ្ជមានកូវីដ១៩ ខណៈនាងកំពុងតាមដានសុខភាព
ស្វាមីពិធីការិនីប្រចាំហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ ត្រូវបានរកឃើញផ្ទុកជំងឺកូវីដ១៩ ដែលខណៈពេលនេះអ្នកនាងកំពុងតែរង់ចាំលទ្ធផលតេស្ដ ហើយអ្នកនាងបាននិងកំពុងធ្វើចត្តាឡីស័កខ្លួនឯងផងដែរ។

នេះបើតាមការបង្ហោះរបស់ពិធីការិនីរូបនេះ បានឲ្យដឹងថា ជម្រាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំ ប៉ែន ស្រីពេជ្រ ដែលត្រូវជាភរិយាលោក ឆេង ពន្លក នេត្រា នាងខ្ញុំនិងស្វាមីបានធ្វើតេស្ដ រកមេរោគ COVID-19 កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផលគឺ ស្វាមីរបស់នាងខ្ញុំ មានលទ្ធផល វិជ្ជមាន ហើយបានបញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការព្យាបាលរួចរាល់ដែរ កាលពីយប់មិញនេះ តែដោយឡែករូបនាងខ្ញុំមិនទាន់ទទួលដំណឹងពីលទ្ធផលនៅឡើយនោះទេ នាងខ្ញុំក៏រង់ចាំលទ្ធផលផងដែរ ហើយស្របពេលនេះ នាងខ្ញុំកំពុងតែបន្តការធ្វើរចត្តាឡីសក័នៅផ្ទះ១៤ថ្ងៃ ដើម្បីបន្តតាមដាននាងខ្ញុំនឹងស្វាមីសូមអរគុណបងប្អូនដែលសួរសុខទុក្ខរបស់ពួកខ្ញុំ។



គួររំលឹកផងដែរថា គិតមកដល់ពេលនេះ ផលិតកម្មហង្សមាស មានអ្នកឆ្លងជំងឺកូវីដជាច្រើនរួមមាន អ្នកដឹកនាំថតស្ពត ទីតូ លោក ណុប បាយ៉ារិទ្ធ អ្នកនាង កែវ ច័ន្ទនិមល និង គ្រួសារ អ្នកនាង សុគន្ធ និសា កញ្ញាវីឌី ណែត និងអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ ដោយប្រយោលជាច្រើននាក់ទៀត កំពុងតាមដានសុខភាព រួមទាំងដាក់ខ្លួនធ្វើចត្តាឡីស័ក១៤ថ្ងៃ៕
អត្ថបទ៖ ផានិត
សូមចុចអាន៖ ផ្លូវការ! ម្ដាយកញ្ញា វី ឌីណែត ត្រូវឡានពេទ្យមកយកពីផ្ទះ ក្រោយរកឃើញឆ្លងកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


