ជីវិតកម្សាន្ដ
MAMA ឆ្នាំនេះ Seventeen ប្រមូលពាន Daesang ទៅផ្ទះបានច្រើនពេក យំលើឆាក
ជាការពិតណាស់នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ធំ MAMA 2024 នេះ មានការចាប់អារម្មណ៍ជាខ្លាំង ទៅលើសិល្បករ Kpop ដែលមានលក្ខណៈប្រកួតប្រជែងគ្នា ខុសពីរាល់ឆ្នាំ។ ក្រឡេកមកមើលក្រុម Seventeen វិញ ពួកគេក៏មានការប្រកួតប្រជែងសម្លេងគាំទ្រជាមួយក្រុមក្មេងៗជំនាន់ក្រោយមិនធម្មតាផងដែរ។
ជាពិសេស នៅក្នុងឆ្នាំនេះ ភាពជោគជ័យរបស់ក្រុមមួយនេះ ហាក់ដូចជាហក់ឡើងបណ្ដើរៗ ហើយប្រជាប្រិយភាពក៏មានការល្បីល្បាញសុះសាយដែរ។ ចំពោះកម្មវិធី MAMA លើកនេះ Seventeen បានប្រមូលពានរង្វាន់ធំៗ ដែលទទួលបាន Daesang ចំនួន២ ដែលវាជាពានដ៏ធំជាងគេ។

មិនតែប៉ុណ្នោះ សមាជិកក្រុមបុរសទាំង១៣នាក់ បាននាំគ្នាបង្ហាញក្ដីរំភើប បន្ទាប់ពីបានឈ្នះពានរង្វាន់យ៉ាងច្រើនបែបនេះ ពួកគេបានស្រក់ទឹកភ្នែកលើឆាក និងបង្ហាញសេចក្ដីដឹងគុណទៅកាន់អ្នកគាំទ្រ ដែលបានធ្វើឲ្យពួកគេមានលទ្ធផលដូចជាថ្ងៃនេះ។

នៅក្នុងនោះមានការឈ្នះពានសរុបចំនួន៥ មានដូចជា៖
1. Fans’ Choice Male Top 10
2. VISA Super Stage
3. Best Male Group
4. Album of the Year (DAESANG)
5. Artist of the Year (DAESANG)


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


