ជីវិតកម្សាន្ដ
ផ្ទុះការភ្ញាក់ផ្អើល Rosé អាចនិយាយភាសាជប៉ុន បានយ៉ាងស្ទាត់ជំនាញ (មានវីដេអូ)
ថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រីដែលមានទឹកដមសម្លេងស្រួយស្រទន់ Rosé សមាជិកក្រុម Blackpink បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ពិសេស អ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការនិយាយភាសាជប៉ុនបានយ៉ាងស្ទាត់ជំនាញ។

នៅក្នុងកិច្ចសម្ភាសន៍មួយ ដែលបានធ្វើឡើងនៅប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយអាល់ប៊ុមចម្រៀងថ្មីរបស់ Rosé នាងបាននិយាយសន្ទនាទៅវិញទៅមកជាភាសាជប៉ុន ដោយមិនត្រូវការអ្នកបកប្រែ សូម្បីតែអ្នកដែលសម្ភាសន៍រូបនាងផ្ទាល់ ក៏ហាក់ដូចជាបង្ហាញការភ្ញាក់ផ្អើលជាមួយនឹងការនិយាយដ៏ល្អ ប្រៀបដូចជាជនជាតិជប៉ុន។

មូលហេតុដែលអ្នកលេងបណ្ដាញអ៉ិនធើណែតបង្ហាញការភ្ញាក់ផ្អើលចំពោះ Rosé គឺព្រោះតែគេមិនដែលបានឮនាងនិយាយជាភាសានេះឡើយ ភាគច្រើនគេឮតែនាងនិយាយអង់គ្លេស តែមិនដែលដឹងសោះថា Rosé អាចនិយាយភាសាជប៉ុន ប្រៀបដូចជាភាសារបស់ខ្លួនអញ្ចឹងដែរ។

យ៉ាងណាមិញ បើនិយាយអំពីតារា Kpop វិញ ភាគច្រើនពួកគេចេះនិយាយភាសាជប៉ុន ដែលភាសានេះ គេតម្រូវឲ្យតារាម្នាក់ៗរៀនឲ្យចេះស្ទាត់ ហើយវាក៏មិនមានអ្វីប្លែកដែរ ដែល Rosé អាចនិយាយបានល្អយ៉ាងនេះ គ្រាន់តែយើងមិនដែលបានឮ ព្រោះនាងមិនសូវចេញតាមកម្មវិធីណាមួយ ដែលត្រូវប្រើប្រាស់វាជាចាំបាច់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


