ជីវិតកម្សាន្ដ
Song Min Ho ប្រឈមការចោទប្រកាន់ថា អវត្តមានក្នុងអំឡុងពេលបំពេញកាព្វកិច្ចសង្គម
Song Minho នៃក្រុម WINNER ដែលបច្ចុប្បន្នកំពុងបម្រើការជាបុគ្គលិកសេវាសាធារណៈ បានស្ថិតនៅក្រោមការត្រួតពិនិត្យលើការចោទប្រកាន់ថា មានភាពមិនប្រក្រតីក្នុងការបំពេញកាតព្វកិច្ចយោធាផ្ទាល់ខ្លួន។
នៅថ្ងៃទី ១៧ ខែធ្នូ Dispatch បានរាយការណ៍ថា Song Min Ho ត្រូវបានចោទប្រកាន់ថា លោកខកខានក្នុងការចូលបម្រើការងារនៅឯ Mapo Welfare Facility ។ យោងតាមរបាយការណ៍ Dispatch ផ្ទាល់តែម្ដង បានទៅមើលកន្លែងនេះជាងដប់ដងនៅចន្លោះខែវិច្ឆិកា និងដើមខែធ្នូ ប៉ុន្តែមិនបានឃើញ តារាចម្រៀងប្រុសសូម្បីតែម្តងណាឡើយ។
លើសពីនេះទៀត L ដែលជាអ្នកគ្រប់គ្រងដែលទទួលខុសត្រូវចំពោះ Song Min Ho បានបដិសេធមិនបង្ហាញកំណត់ត្រាវត្តមាន ឬវីដេអូ CCTV ដោយលើកឡើងពីការព្រួយបារម្ភអំពីឯកជនភាព។ ដូច្នេះហើយគេអាចប៉ានស្មានដឹងថាសមាជិកក្រុម WINNERពុំបានបំពេញកាព្វកិច្ចយោធារបស់ខ្លួនឲ្យបានល្អប្រសើរទេ។
គួរបញ្ចាក់ដែរថា Song Min-ho បានចាប់ផ្តើមសេវាកម្មជំនួសនៅ Mapo Facilities Management Corporation នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ បានផ្លាស់ទៅ Mapo Residents’ Convenience Facility ក្នុងខែមីនា ឆ្នាំ ២០២៤ ហើយគ្រោងនឹងរំសាយនៅថ្ងៃទី ២៣ ខែធ្នូ។ នៅពេលនោះ YG មិនបានបង្ហាញពីហេតុផលសម្រាប់សេវាកម្មជំនួសនោះទេ ប៉ុន្តែមានការរំពឹងទុកថាវាអាចបណ្តាលមកពីជំងឺភ័យស្លន់ស្លោ និងជំងឺបាយប៉ូឡាដែលបានសារភាពនៅក្នុងការផ្សាយកន្លងមក>

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jung Woo Sung ថា មិនដែលស្រលាញ់ Moon Ga Bi ក្លាយជាប្រយោគដែលមហាជនស្អប់លោកបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


