ជីវិតកម្សាន្ដ
តស៊ូក្នុងអាជីពជាង២៣ឆ្នាំ Liu Yifei ទើបហ៊ានទទួលយករហស្សនាមថា «Fairy Sister»
នៅក្នុងបទសម្ភាសន៍ជាមួយ Harper’s Bazaar China ដែលត្រូវបោះពុម្ពនៅក្នុងទស្សនាវដ្តីប្រចាំខែមករា តារាសម្ដែងជនជាតិអាមេរិកដើមកំណើតចិន Liu Yifei បានពន្យល់ថា គំនិត និងទស្សនៈរបស់នាងនាពេលនេះ បានវិវត្តទៅតាមពេលវេលា។
ដំបូងឡើយខ្លួនមិនចូលចិត្តការរំលឹកពីតួនាទីនៅក្នុងរឿងភាគទូរទស្សន៍ «Demi-Gods and Semi-Devils» និង «The Return of the Condor Heroes» ដែលនាំឲ្យនាងត្រូវបានគេដាក់ឈ្មោះថា «Fairy Sister» សម្រាប់ការបង្ហាញចរិតតួអង្គស្រី ហើយនាងផ្ទាល់ចង់គេចពីការដាក់នាមឲ្យនាងក្នុងតួនាទីបែបនេះ។
ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ តារាស្រីវ័យ៣៧ឆ្នាំបែរជាបង្ហាញការដឹងគុណចំពោះការដែលចងចាំដោយសម្មតិនាមមានអត្ថន័យសំខាន់។ បន្ទាប់ពីនាងដើរតួក្នុងរឿងភាគទូរទស្សន៍រឿង «The Tale of Rose» នាងត្រូវបានគេដាក់ឈ្មោះថា Golden Rose ដែលជាឈ្មោះដែលកើតចេញពីតួអង្គរបស់នាងនៅក្នុងខ្សែភាពយន្តនេះ ដោយអ្នកគាំទ្រជាច្រើន។ តារាស្រីបានសម្ដែងការរីករាយក្នុងការហៅដូច្នេះ ដោយបញ្ជាក់ថា សម្មតិនាមនីមួយៗគឺជាមេដាយសម្រាប់រយៈពេលជាក់លាក់មួយ។
មិនតែប៉ុណ្ណោះតួស្រីក្នុងរឿងភាគចិន ក៏បានបង្ហើបថា នាងមិនទាន់បានថតរឿងថ្មីណាមួយទេ នាពេលថ្មីៗនេះ ដោយសារខ្លួនតែងតែត្រូវការពេលជាច្រើនខែ ដើម្បីផ្តាច់ចេញពីអារម្មណ៍របស់តួអង្គមុនដែលនាងសម្ដែងកន្លងមក។ នាងមិនមានបំណងចង់សម្តែងក្នុងចំនួនជាក់លាក់ណាមួយនៃខ្សែភាពយន្តជារៀងរាល់ឆ្នាំនោះទេ ប៉ុន្តែជ្រើសរើសតួនាទីដោយផ្អែកលើការត្រៀមខ្លួនខាងផ្លូវចិត្ត និងការចាប់អារម្មណ៍លើស្គ្រីប ដោយចូលចិត្តសម្រាកពីឧស្សាហកម្មកម្សាន្តជាជាងបន្តតាមបរិមាណ។
ដូច្នេះហើយ នាងបានបដិសេធការផ្តល់ជូនភាពយន្តជាច្រើន ដោយជឿថា ការដឹងថាពេលណាត្រូវនិយាយថា ទេ គឺសំខាន់ដូចជាការដែលនាងនិយាយថា ចាស ដែរ។
គួរបញ្ចាក់ដែរថា Liu Yifeiអាយុ ៣៨ ឆ្នាំកើតនៅក្នុងប្រទេសចិន ហើយបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនៅអាយុ ១០ ឆ្នាំ បន្ទាប់ពីការលែងលះរបស់ឪពុកម្តាយ។ ក្រោយមកនាងបានក្លាយជាពលរដ្ឋអាមេរិក ប៉ុន្តែបានត្រឡប់ទៅប្រទេសចិនវិញ ដើម្បីបន្តអាជីពកម្សាន្តរបស់នាង។ នាងបានក្លាយជាអ្នកល្បីល្បាញដំបូងគេ នៅរឿងភាគទូរទស្សន៍ឆ្នាំ ២០០៣ «The Story of a Noble Family» ហើយចាប់តាំងពីពេលនោះមកបានជះឥទ្ធិពលយ៉ាងខ្លាំងទាំងរោងកុនចិន និងហូលីវូដ។ ក្នុងឆ្នាំ ២០០៩ នាងត្រូវបានគេដាក់ឈ្មោះថាជាតារាសម្ដែងស្រីកំពូលរបស់ប្រទេសចិនដោយ Tencent Entertainment ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


