ជីវិតកម្សាន្ដ
អតីតមិត្តប្រុស Barbie ទម្លាយអារម្មណ៍ដ៏ឈឺចាប់មួយ ក្រោយតួ សាន់ឆាយ ទទួលមរណភាព
កាលពីពេលថ្មីៗនេះ Vic Chou បានចូលរួមក្នុងព្រឹត្តិការណ៍មួយនៅតៃវ៉ាន់ នៅពេលដែលតារាសម្ដែងប្រុសបានបង្ហាញខ្លួនភ្លាម ស្រាប់តែក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងត្រូវគេសួរសំណួរជាបន្តបន្ទាប់អំពីការស្លាប់របស់អតីតមិត្តស្រីគឺ Barbie Hsu ភ្លាមៗ។
បន្ទាប់ពីក្រុមអ្នកកាសែតចោទសួរអំពីរការស្លាប់របស់តួសាន់ឆាយ តារាចម្រៀងនិងសម្ដែងវ័យ៤៣ឆ្នាំបាននិយាយទាំងទឹកមុខក្រៀមក្រំថា «ខ្ញុំក៏មានអារម្មណ៍ចង់រំលឹកដល់នរណាម្នាក់ដែរ។ ប៉ុន្តែប្រសិនបើខ្ញុំនិយាយអំពីរឿងនេះនៅមុខប្រព័ន្ធផ្សព្វផ្សាយឬនិយាយច្រើនពេក វាឈឺចាប់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងផ្តោតលើអ្នកដែលត្រូវការការយកចិត្តទុកដាក់ មិនមែនខ្ញុំទេ»។
តួតៃវ៉ាន់រូបនេះបាននិយាយបន្ថែមទៀតថា «មនុស្សគ្រប់រូបនឹងមានអារម្មណ៏ ប៉ុន្តែអារម្មណ៍របស់គ្រួសារគឺសំខាន់បំផុត។ គ្រាន់តែខ្វល់ពីពួកគេកាន់តែច្រើន ហើយយើងជាអ្នកនៅខាងក្រៅ មិនសមនឹងនិយាយអ្វីឡើយ»។
Barbie Hsu និង Vic Chou បានសម្តែងរួមគ្នាក្នុងរឿង «Meteor Garden» ក្នុងឆ្នាំ ២០០២។ រហូតដល់ឆ្នាំ ២០០៤ នៅពេលដែលពួកគេបានសម្តែងរួមគ្នាក្នុងរឿង Mars ដែលស្នេហារបស់ពួកគេបានរីកដុះដាលឡើង។ ក្រោយមកនៅឆ្នាំ ២០០៦ ដែលបន្ទាប់ពីរយៈពេលនៃការណាត់ជួបដោយសម្ងាត់គូស្នេហ៍នេះបានប្រកាសជាសាធារណៈជាផ្លូវការតែម្ដង។
នៅពេលនោះ Barbie Hsu និង Vic Chou ក៏ត្រូវបានគេនិយាយថា កំពុងពិចារណារៀបការផងដែរ។ ស្នេហារបស់ពួកគេទទួលបានការគាំទ្រយ៉ាងសាទរពីមហាជន។ ប៉ុន្តែ យ៉ាងណានៅពេលដែលតារាប្រុស ខូចចិត្តចំពោះការស្លាប់របស់អតីតមិត្តស្រី Beatrice Hsu នាង Barbie បានទុកការងាររបស់នាងមួយឡែក ដើម្បីមើលថែ និងលើកទឹកចិត្តមិត្តប្រុសរបស់នាង។ គេគិតថាចំណងស្នេហ៍នេះនឹងទទួលបានលទ្ធផលល្អ ប៉ុន្តែនៅឆ្នាំ ២០០៨ តួសាន់ឆាយ និង Vic Chou បានប្រកាសចែកផ្លូវគ្នាធ្វើឲ្យមហាជនសោកស្ដាយ។ នៅពេលនោះ សំណួរជាបន្តបន្ទាប់អំពីមូលហេតុនៃការបែកគ្នារបស់គូស្នេហ៍ត្រូវបានផ្សព្វផ្សាយពេញបណ្ដាញសង្គម។
មានពាក្យចចាមអារ៉ាមថា គ្រួសាររបស់ Barbie Hsu មិនគាំទ្រស្នេហារវាងកូនស្រីរបស់ពួកគេ និង Vic Chou ទេ។ ប្រភពមួយទៀតបានឲ្យដឹងថា អ្នកទាំងពីរបានបែកគ្នាដោយសារតែមិនចុះសម្រុងគ្នាលើបញ្ហាអាពាហ៍ពិពាហ៍។ បន្ទាប់ពីបែកគ្នាសាន់ឆាយបានរៀបការជាមួយអ្នកជំនួញ Wang Xiaofei ។ ចំណែកលោក Vic Chou វិញ ក្រោយប៉ុន្មានថ្ងៃមក តារាសម្ដែងបានសម្រេចចិត្តរៀបការជាមួយតារាស្រី Reen Yu តែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រូវគេចាប់អារម្មណ៍រឿងសម្រស់ធ្លាក់ Song Hye Kyo បញ្ចាក់យ៉ាងពេញអត្ថន័យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


