ជីវិតកម្សាន្ដ
តារាសម្ដែង Hu Ge បដិសេធព័ត៌មានមហារីកសួតដំណាក់កាលចុងក្រោយ
យោងតាម Sina តារាសម្តែង Hu Ge កាលពីពេលថ្មីៗនេះមានពាក្យចចាមអារ៉ាមថា លោកមានជំងឺមហារីកសួតដំណាក់កាលចុងក្រោយ ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យ៉ាងណា តារាសម្ដែងវ័យ៤២ឆ្នាំ បានបដិសេធការប្រឌិត និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមថាមិនមែនជាការពិតឡើយ។
អ្នកផ្សព្វផ្សាយព័ត៌មានបាននិយាយថា តារាប្រុសរូបនេះបានរកឃើញជំងឺមួយនេះ បន្ទាប់ពីពិនិត្យសុខភាពក្នុងខែកញ្ញា ឆ្នាំ ២០២៤។ គាត់ត្រូវក្គ្រូពេទ្យឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង ដើម្បីមើលថែទាំយ៉ាងយកចិត្តទុកដាក់ក្រោមការមើលថែរបស់សាច់ញាតិផ្ទាល់។
យ៉ាងណា ព័ត៌មាននេះមានការភ្ញាក់ផ្អើល និងច្របូកច្របល់ដល់មនុស្សជាច្រើន ខណៈប្រព័ន្ធផ្សព្វផ្សាយបានទាក់ទងទៅតំណាងលោកដើម្បីរង់ចាំការឆ្លើយតប។ ក្រោយមក Tangren Media អង្គភាពគ្រប់គ្រងរបស់ Hu Ge Studio បានបញ្ជាក់ថា ព័ត៌មានខាងលើគឺមិនពិត។ បុគ្គលនេះបាននិយាយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់ និងរំលោភលើកេរ្តិ៍ឈ្មោះតារាសម្ដែង។ យើងនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គល និងអង្គការដែលពាក់ព័ន្ធ។
កាសែត Sinchew បាននិយាយថា ពាក្យចចាមអារ៉ាមនេះបានរីករាលដាលបន្ថែមទៀត បន្ទាប់ពីបទសម្ភាសន៍ថ្មីៗនេះជាមួយ Hu Ge ត្រូវបានបោះពុម្ពផ្សាយ។ តារាប្រុសបាននិយាយយ៉ាងស្រួលទាក់ទិននឹងរឿងស្លាប់រស់។ គាត់ជឿថាបន្ទាប់ពីអាយុ ៤០ ឆ្នាំ មនុស្សចាប់ផ្តើមចូលទៅក្នុងផ្នែកម្ខាងទៀតនៃជីវិត។
មិនតែប៉ុណ្ណោះ តារាសម្តែងចិនក៏បាននិយាយអំពីព្រឹត្តិការណ៍ជីវិតដូចជាពេលវេលាដែលម្តាយរបស់គាត់បានទទួលមរណភាព ឬគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យមុខរបស់គាត់ខូចទ្រង់ទ្រាយ ដោយតម្រូវឲ្យកាត់ដេរចំនួន ១០០ថ្នេរ ក្នុងឆ្នាំ ២០០៦ ។ ក្នុងនោះលោកថែមទាំងបង្ហាញពីបំណងចង់រស់នៅពីរបីឆ្នាំទៀត ដើម្បីឃើញកូនស្រីធំឡើងមានសុភមង្គល។
នៅខែមករាឆ្នាំ ២០២៣ លោក Hu Ge បានប្រកាសថាគាត់បានរៀបការនិងមានកូន។ ភរិយារបស់តារាសម្ដែងរូបនេះ ជាអ្នកធ្វើការក្រៅវិស័យសិល្បៈ។ អស់រយៈពេលជាច្រើនឆ្នាំ គាត់បានរក្សាអត្តសញ្ញាណប្រពន្ធ និងកូនរបស់គាត់ជាអាថ៌កំបាំង ព្រោះគាត់មិនចង់ឲ្យគេពិនិត្យ ឬរំខាន។
Hu Ge កើតនៅឆ្នាំ 1982 គឺជាតារាចម្រៀង តារាសម្តែង និងផលិតករដ៏មានទេពកោសល្យម្នាក់ ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមតារាកំពូល A-list នៃឧស្សាហកម្មកម្សាន្តចិន។ តារាសម្ដែងរូបនេះត្រូវបានគេស្គាល់តាមរយៈភាពយន្តជាច្រើនដូចជា Chinese Paladin, Legend of the Sword and Fairy, Legend of the Condor Heroes (2008)… រហូតមកដល់ពេលនេះ Hu Ge បានរក្សាទម្រង់លេងរបស់ខ្លួនដដែល។ គាត់ជាប់ចំណាត់ថ្នាក់ក្នុងចំណោមតារាពិតៗដែលមានការវាយតម្លៃខ្ពស់ជាច្រើនពីអ្នករិះគន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយជាប់ពាក់ព័ន្ធជួញដូរមនុស្ស Zhao Wei ទើបតែលេចមុខនាពេលនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


