Connect with us

ជីវិតកម្សាន្ដ

ជិត៥០ឆ្នាំហើយ សម្រស់តារាចិន Liu Tao នៅតែស្អាត មិនប្រែប្រួល

បានផុស

នៅ

កាលពីពេលថ្មីៗនេះ រូបថតជាច្រើនសន្លឹករបស់តារាចិន Liu Tao នៅពីក្រោយឆាកនៃការថតទស្សនាវដ្តី បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍លើវេទិការចិន។ នៅក្នុងរូបថតនោះ តួស្រីក្នុងរឿង «My Fair Princess III » បង្ហាញនូវភាពស្រឡូន សុភាពនារី និងសម្រស់ដ៏ផ្អែមល្ហែមបំផុត។

រូបភាព៖2sao.vn
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើបណ្តាញសង្គម មនុស្សជាច្រើនមិនជឿថា Liu Tao មានអាយុ ៤៧ ឆ្នាំនោះទេ។ ដោយសារ​តែ​ស្បែក​រលោង និង​មុខ​ស្រស់​ស្អាត តារា​ស្រី​រូប​នេះ​មើល​ទៅ​ក្មេង​ជាង​អាយុ​ពិត។ ជាំពិសេស នាពេលកន្លង​មក ​នាង​បាន​ចែក​រំលែក​ថា​នាង​រក្សា​ភាព​ក្មេង​ជាង​វ័យ​ដោយ​ឧស្សាហ៍​ហាត់​ប្រាណ។ តារា​ស្រី​រូប​នេះ​មាន​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​រត់ និង​ហាត់​ប្រាណ។

របបអាហាររបស់តួចិន ភាគច្រើនវិលជុំវិញប្រធានបទញ៉ាំស្អាត ជាមួយនឹងអាហារដែលមានបន្លែច្រើន ត្រី បង្គា សាច់គោ សាច់មាន់គ្មានខ្លាញ់ ឬម្សៅដែលមានសុខភាពល្អ ដូចជាដំឡូងផ្អែម oats បបរ មី ពោត។ ជាពិសេសនាងនឹងបញ្ឈប់ទម្លាប់ញ៉ាំទាំងអស់ក្រោយម៉ោង ៨ យប់ ដើម្បីធានាថារាងកាយរបស់នាងមិនកកកុញជាតិខ្លាញ់លើស។

Liu Tao កើត​នៅ​ឆ្នាំ ១៩៧៨ គឺ​ជា​តារា​សម្ដែង​ចិន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា សម្រស់​នៃ​ខ្សែ​ភាព​យ​ន្ដ​ប្រវត្តិ​សា​ស្រ្ត​ ។ នាងល្បីល្បាញដោយសារស្នាដៃសម្ដែអដូចជារឿងភាគ៖ «Demi-Gods and Semi-Devils», «Nirvana In Fire» និងរឿងភាគ «The Legend of Mi Yue» ជាដើម។

នៅក្នុងខែមករា ឆ្នាំ២០០៨ ​Liu Tao បានរៀបការជាមួយលោក Wang Ke ដែលជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ម្រមាណជា ២.៨ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីបានស្គាល់គ្នាបានត្រឹមតែ២០ថ្ងៃប៉ុណ្ណោះ។ ពិធីមង្គលការដ៏ប្រណីតរបស់គូស្នេហ៍មួយគូនេះ ធ្វើឡើងរយៈពេល៤ថ្ងៃ នៅសណ្ឋាគារដែលពួកគេបានជួបគ្នាដំបូង ដោយចំណាយអស់ជាង ៦០ម៉ឺនដុល្លារ។ យ៉ាងណាមិញ បន្ទាប់ពីរីករាយនឹងជីវិតដ៏ប្រណិតមួយរយៈពេលខ្លី ព្យុះមួយរំពេចបានវាយប្រហារគ្រួសាររបស់ Liu Tao ។

រូបភាព៖sao.vn

ក្នុងឆ្នាំ ២០១០ សារព័ត៌មានចិនជាច្រើនបានចុះផ្សាយថា អាជីវកម្មរបស់គ្រួសារលោកបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដែលនាំទៅដល់ការក្ស័យធន និងបំណុលយ៉ាងច្រើន។ ពេលនោះក៏ជាពេលដែល Liu Tao មានផ្ទៃពោះកូនប្រុសរបស់នាងដែរ។ ការក្ស័យធនបានធ្វើឲ្យ Wang Keទទួលរងនូវការគេងមិនលក់ និងជំងឺធ្លាក់ទឹកចិត្ត។ ភាពលំបាកបានប្រមូលផ្តុំឡើង ប៉ុន្តែ Liu Tao នៅតែសម្រេចចិត្តនៅជាមួយប្តីរបស់នាង ដើម្បីជម្នះការលំបាក។ នាង​និង​ប្តី​បាន​ទៅ​ព្យាបាល​នៅ​អាមេរិក ហើយ​បាន​បញ្ចុះបញ្ចូល​ប្តី​ឲ្យទៅ​ជួប​គ្រូពេទ្យ ។

ដើម្បីដោះស្រាយ និងសងបំណុលប្តីនាង Liu Tao បានត្រលប់មកឧស្សាហកម្មកម្សាន្តវិញ បើទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធជាច្រើនក៏ដោយ។ នាង​បាន​ជួយ​គ្រួសារ​ទាំង​មូល ដោយ​ថត​រឿង​១៨​រឿង​ក្នុង​មួយ​ឆ្នាំ ដើម្បី​សង​បំណុល​គេ​រហូត​ដល់​៥៧​លាន​ដុល្លារ ។

នៅឆ្នាំ ២០២២ Liu Tao ត្រូវបានជាប់ពាក់ព័ន្ធម្តងទៀតនៅក្នុងពាក្យចចាមអារ៉ាមអំពីការលែងលះ ភ្លាមៗ​នោះ​នាង​ត្រូវ​និយាយ​បដិសេធ ហើយ​ថា​អាពាហ៍ពិពាហ៍​របស់​នាង និង​គ្រួសារ​នៅ​តែ​មាន​សុភមង្គល ។ បន្ទាប់ពីជាង ១៥ ឆ្នាំនៃការព្យាយាមរក្សាសុភមង្គលគ្រួសារ និងសងបំណុលគ្រួសាររបស់ស្វាមីនាង Liu Tao តែងតែត្រូវបានគេហៅថាជា ភរិយាជាតិ នៅក្នុងកម្មវិធីទូរទស្សន៍ចិន៕

រូបភាព៖2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ពន្ធ ២៥% របស់លោក ត្រាំ កំពុងអង្រួនឧស្សាហកម្មកម្សាន្ត K-pop កូរ៉េ កាន់តែស្លន់ស្លោ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម