ជីវិតកម្សាន្ដ
ក្រោយថៃបង្កហេតុខ្លាំង! ទេព បូព្រឹក្ស និងអ្នកជិតដិត ប្រើ ៣ភាសា ដើម្បីពាំនាំសារនៃការពិតទៅកាន់ពិភពលោក
រសៀលថ្ងៃពុធ ទី១៧កញ្ញានេះ ថៃបានបំពានបទឈប់បាញ់ជាថ្មីម្តងទៀត ដោយមិនត្រឹមតែព្យាយាមរាយបន្លាលួសប៉ុណ្ណោះទេ ថែមទាំងបាញ់កាំភ្លើងគ្រាប់ជ័រ ចំពាមកៅស៊ូ បាញ់ផ្សែងបង្ហូរទឹកភ្នែក និងប្រើឧបករណ៍បំពងសំឡេងពិឃាដ (បង្កគ្រោះថ្នាក់ដល់ខួរក្បាលធ្ងន់ធ្ងរ) មកលើពលរដ្ឋខ្មែរស្លូតត្រង់របួសធ្ងន់ស្រាលជាច្រើនអង្គ/នាក់ ខណៈមានទាំងយោធា និងព្រះសង្ឈ។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ទន្ទឹមនឹងទង្វើឈ្លានពានដ៏គឃ្លើននេះ ថៃក៏ប្រើយុទ្ធសាស្ត្រព័ត៌មានដដែលផ្សាយបំភ្លៃការពិត ចោទកម្ពុជាអ្នកផ្តើមហិង្សាទៀត។ ដោយហេតុនេះ ទើបធ្វើឱ្យមហាជនកម្ពុជា បង្ហាញក្តីឈឺចាប់ជាពន់ពេក ពិសេសអ្នកមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយ ចេញមុខបញ្ចេញសំឡេងនៃការពិតប្រឆាំងនឹងការលាបពណ៌របស់ថៃភ្លាមៗ។ ខណៈក្នុងចំណោមនោះ ក៏ក្រុមតារាចម្រៀងល្បីកម្ពុជា ទេព បូព្រឹក្ស និងអ្នកជិតដិតនឹងអ្នកនាង បានបង្ហាញមុខក្នុងវីដេអូរួមគ្នា ដោយប្រើ ៣ភាសា ផងដែរ រួមមាន អង់គ្លេស ចិន និងបារាំង។

តាមរយៈវីដេអូរួមគ្នាជាង ៥នាទី អ្នកនាង ទេព បូព្រឹក្ស បានរៀបរាប់ទាំងក្តុកក្តួលថា គ្មានផ្លូវដែលកម្ពុជាជាអ្នកផ្តើមសង្គ្រាមមុន។ ជាក់ស្តែង ប្រជាជាតិដ៏កម្សត់មួយនេះ ធ្លាប់រងទុក្ខវេទនារួចទៅហើយពីអំពើប្រល័យពូជសាសន៍ ភាពស្រេកឃ្លាន មិនតែប៉ុណ្ណោះ ការតស៊ូកសាងប្រទេសជាតិតាំងពីបាតដៃទទេរទម្រាំបានដូចសព្វថ្ងៃ។ តារាចម្រៀងរូបនេះ សង្កត់ធ្ងន់ទៀតថា កម្ពុជា មិនដែលចាត់ទុកសង្គ្រាមជារឿងចម្បងឡើយ ព្រោះរាស្ត្រខ្មែរ ពិតជាដឹងពីភាពឈឺចាប់នៃសង្គ្រាមជាងអ្នកណាទាំងអស់។
តារាចម្រៀងស្រីរូបនេះ រំលឹកដែរថា តាមការចងចាំក្នុងវ័យកុមារភាពរបស់ខ្លួន គឺធំដឹងក្តីមកជាមួយនឹងទង្វើឈ្លានពាន និងបំពានពីសំណាក់តួអង្គពាក់ព័ន្ធរបស់ថៃទៅហើយ មិនថាប្រពៃណីវប្បធម៌ សិល្បៈបុរាណ សំណង់ប្រាសាទ ឬម្ហូបប្រចាំតំបន់របស់ខ្មែរ បើទោះជាថៃមិនដែលទទួលស្គាល់ ថាបានបន្លំម្ចាស់ដើមក៏ដោយ។
ទាក់ទងនឹងម្ហូប អ្នកនាង ទេព បូព្រឹក្ស ថា សូម្បីម្ហូបខ្មែរដែលបម្រើលើតុអាហាររបស់ចោរប្រវត្តិសាស្ត្រថៃរាប់ជំនាន់ ក៏ត្រូវប្តូរអត្តសញ្ញាណជាអាហាររបស់គេផងដែរ។ ជាងនេះទៅទៀត ប្រាសាទអង្គរវត្តដ៏បវរតំណាងឱ្យអច្ឆរិយប្រទេស នៃជាតិកម្ពុជា ក៏ចោរប្រវត្តិសាស្រ្តមួយប្រទេសនោះ ស្រែកទាមទារទាំងបំពានថាជាស្នាដៃដូនតាខ្លួនដោយឥតខ្មាសថែមទៀត។
ក្រោយការផ្ទុះអាវុធពីសំណាក់ក្រុមនគរបាលថៃនៅរសៀលនេះ សិល្បករសិល្បការិនីខ្មែរជាច្រើនបានបង្ហាញការឈឺចាប់ និងក្តីបារម្ភចំពោះអ្នកនៅជួរមុខ ចេញមុខបញ្ចេញសំឡេងនៃការពិតទៅកាន់ពិភពលោក
យ៉ាងណា ចេតនាឈ្លានពានកម្ពុជានេះ ថៃមិនដែលទុកឱ្យខ្មែរបានស្រាកស្រាន្ត ឬមានឱកាសជំរុញសេដ្ឋកិច្ចដោយស្រួលឡើយ គឺតែងបន្តសកម្មភាពឈ្លានពានឥតឈប់ឈរ និងតែងបង្កហេតុនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយរៀបសេណារីយ៉ូរួចជាស្រេច ទោះបោកសមឬមិនសម តែគេមានឆន្ទៈថា “កុហកទាល់តែអ្នកជឿ” ខណៈយុទ្ធសាស្ត្រក៏ជោគជ័យសម្រាប់រាស្ត្រថៃឆោទល្ងង់ និងអន្តរជាតិដែលផ្តោតលើប្រយោជន៍ផងដែរ។

បើតាមលោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីស្ត្រី ក្នុងការថែរក្សាមរតកវប្បធម៌ដូនតា» កាលពីថ្ងៃទី០៥ សីហាកន្លងទៅ ធ្លាប់បានគូសបញ្ជាក់ថា ជាង៥០០ឆ្នាំមកហើយ ពោលគឺក្រោយការបែកបាក់រាជធានីអង្គរ ចាប់ពីសតវត្សទី១៥តរៀងមក សៀម តែងតែចិញ្ចឹមចិត្តបង្កហេតុ បំភ័ន្ត និងបំភ្លៃប្រវត្តិសាស្ត្រ ក្នុងមហិច្ឆិតាមុតស្រួច សំដៅក្រសោបច្បាមយកទឹកដីកម្ពុជា។
ជាក់ស្តែង រឿងដដែលនេះនៅតែបន្តកើតមាន។ កងទ័ពថៃបានរកលេសបង្កហតុ ដើម្បីឈ្លានពានចូលកាន់កាប់ទឹកដីកម្ពុជា ដោយបានលើកយកហេតុផលអំពីបូរណភាពទឹកដី ដែលក្នុងនោះ ពួកសៀមឈ្លានពានបានបង្កើតព្រឹត្តិការណ៍ជាច្រើន ដូចជាការទាមទារកាន់កាប់កោះគុតក្នុងខេត្តកោះកុង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី រហូតដល់តំបន់មុំ៣ ។
ការបង្កហេតុនេះ ចាប់ផ្តើមឡើងពីការធ្វើបាតុកម្ម រហូតដល់ការបាញ់សម្លាប់កងទ័ពខ្មែរ ដែលនាំទៅដល់ការផ្ទុះអាវុធដាក់គ្នា។ ធ្ងន់ធ្ងរជាងនេះ គឺអំឡុងពេលនៃសង្គ្រាម ទាហានថៃមិនបានញញើតច្បាប់អន្តរជាតិឡើយ ហើយថែមទាំងបំពានម្តងហើយម្តងទៀត ដោយការរាយបន្លាលួស និងនៅថ្ងៃពុធទី១៧កញ្ញានេះ ថៃបានប្រើនគរបាលរបស់ខ្លួន មកបង្រ្កាបរាស្ត្រខ្មែរស្លូតត្រង់ បង្កឱ្យមានមនុស្ស និងព្រះសង្ឈរបួសធ្ងន់ស្រាលជិត ៣០អង្គ/នាក់។

សម្លឹងមើលការព្យាបាទដែលគ្មានថ្ងៃបញ្ចប់នេះ ទេព បូព្រឹក្ស ស្នើទៅកាន់មេដឹកនាំ និងកងទ័ពថៃថា អ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព ព្រោះខ្មែរធ្លាប់បាត់បង់ច្រើនណាស់ហើយ។ ម៉្យាង ក៏គ្រាន់តែជាប្រជាជាតិមួយដែលចង់រក្សាជីវិតរស់នៅលើទឹកដីដ៏បវរ មិនមានការរើសអើងពូជសាសន៍ និងរឹតតែមិនដែរលស្រេកឃ្លានសង្គ្រាមម្តងណាឡើយ៕
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


