ជីវិតកម្សាន្ដ
ថៅកែ LD ស្នើឱ្យមានការសហការពីម្ចាស់ក្រុមហ៊ុនខ្មែរ ក្នុងយុទ្ធនាការផលិតរឿង “សោកនាដកម្មភ្នំខ្មោច”
លោក លៀក លីដា ថៅកែផលិតកម្ម LD បានចេញមុខស្នើដល់បណ្តាម្ចាស់ក្រុមហ៊ុនដែលជាកូនខ្មែរមានផលិតផលខ្មែរ brands បង្កើតឡើងដោយកូនខ្មែរគួរតែចូលរួមជាមួយ LD ក្នុងយុទ្ធនាការផលិតរឿង “សោកនាដកម្មភ្នំខ្មោច” ដែលគ្រោងនឹងចាប់ផ្តើមថតនាពេលឆាប់ៗខាងមុខ។


លោក លៀក លីដា បញ្ជាក់ឲ្យដឹងថាផលិតការមិនត្រូវការការឧបត្ថម្ភទេ តែអ្វីដែលសំខាន់មិនអាចខ្វះបាន គឺការគាំទ្រពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន។ លោក លៀក លីដា ស្នើសុំថា “បងប្អូនម្ចាស់ក្រុមហ៊ុនដែលជាកូនខ្មែរមានផលិតផលខ្មែរ brands បង្កើតឡើងដោយកូនខ្មែរគួរតែចូលរួមជាមួយ LD ក្នុងយុទ្ធនាការផលិតរឿង សោកនាដកម្ម ភ្នំខ្មោច ដើម្បីចូលលើកស្ទួយនិង បន្តបណ្តុះមនសិការសេ្នហាជាតិ នឹងប្រាប់រឿងពិតទៅកាន់ពិភពលោក”។

លោកបញ្ជាក់ទៀតថា សូមផ្តល់ឱកាសឲ្យខ្ញុំបានជួបនិងធ្វើបទបង្ហាញ LD មិនត្រូវការការឧបត្ថម្ភទេតែពួកយើងពិតជាត្រូវការការគាំទ្រពីបងប្អូនដែលមានលទ្ធភាពមុន។ ប្រាកដណាស់ថ្មីៗនេះ ផលិតកម្មអិលឌីទើបប្រកាសរកតួសម្តែងថ្មីៗដោយផ្តល់អតិភាពដល់មនុស្សដែលមានរូបសម្បត្តិស្គមដើម្បីថតរឿង “សោកនាដកម្មភ្នំខ្មោច”។
លោកលៀក លីដាម្ចាស់ផលិតកម្មធ្លាប់បង្ហើបថានេះ ភាពយន្តខ្នាតធំចំណាយថវិកាច្រើនសម្រាប់ជាតិ និងអន្តរជាតិទស្សនា។ ទស្សនិកជនអ្នកគាំទ្របានលើកទឹកចិត្តនឹងផ្តល់ការគាំទ្រចំពោះការផលិតភាពយន្តនេះឡើងដើម្បីឲ្យមហាជនបានដឹងនិងចងចាំកាន់តែច្បាស់ទាក់ទងរឿងរ៉ាវខាងលើ៕ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


