ព័ត៌មានអន្ដរជាតិ
ទូតកូរ៉េខាងត្បូងនៅថៃ ទាត់ចោលការចុះផ្សាយបំភ្លៃរបស់កាសែត Bangkok Post ពាក់ព័ន្ធបញ្ហាប្រឆាំងឧក្រិដ្ឋកម្មអនអាញ
ស្ថានទូតកូរ៉េខាងត្បូងប្រចាំទីក្រុងបាងកកនៅថ្ងៃទី១៥ តុលា ឆ្នាំ២០២៥ នេះ បានចេញមកទាត់ចោលនូវចុះផ្សាយរបស់កាសែតថៃ ប៉ាងកកប៉ុស្តិ៍ ដែលថា កូរ៉េខាងត្បូង អាចចាត់វិធានការយោធាប្រឆាំងឧក្រិដ្ឋកម្មអនអាញ ក្រោយហេតុការណ៍ស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពត ប្រទេសកម្ពុជា។

តាមរយៈសេចក្តីសេចក្តីថ្លែងការណ៍របស់ខ្លួន ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅទីក្រុងបាងកកអះអាងថា រដ្ឋាភិបាលកូរ៉ខាងត្បូងនឹងប្រឹងប្រែងដោះស្រាយបញ្ហានេះ តាមរយៈយន្តការទូត ពោល គឺទីក្រុងសេអ៊ូលមិនមានផែនការដាក់ពង្រាយកម្លាំងយោធារបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ ដូចការចុះផ្សាយរបស់កាសែតប៉ាងកកប៉ុស្តិ៍នោះឡើយ។
ពាក់ព័ន្ធនឹងហេតុការណ៍ស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពត ក្រសួងមហាផ្ទៃកម្ពុជា បានអះអាងពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអះអាងឱ្យដឹងថា ហេតុការណ៍ស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពត ក្រសួងមហាផ្ទៃនឹងអញ្ជើញតំណាងស្ថានទូតកូរ៉េត្បូង ដើម្បីមកស្តាប់ការពន្យល់ និងបង្ហាញបច្ចុប្បន្នភាពបន្ថែមពីលើឯកសារផ្លូវការ។

បើតាមលទ្ធផលនៃប្រតិបត្តិការស៊ើបអង្កេតករណីឃាតកម្មលើនិស្សិតកូរ៉េខាងត្បូង អាយុ២២ឆ្នាំ បង្ហាញថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងបណ្តាលមកពីការធ្វើទារុណកម្ម ខណៈសមត្ថកិច្ចកម្ពុជា មិនបានទទួលបណ្តឹងពីសាច់ញាតិ ឬស្ថានទូតកូរ៉េឡើយ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចកម្ពុជាចាប់បានជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ និងបន្តតាមចាប់ខ្លួនបក្ខពួក២នាក់ទៀតយកមកអនុវត្តច្បាប់។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏នឹងពន្លាតការស៊ើបអង្កេតរកប្រភពកើតបទល្មើសដំបូង រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


