Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន នឹងធ្វើទស្សនកិច្ចនៅឥណ្ឌា ចំពេលមានភាពតានតឹងនុយក្លេអ៊ែរជាមួយ អាមេរិក

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងបំពេញទស្សនកិច្ចប្រទេសឥណ្ឌានៅចុងឆ្នាំនេះ ខណៈដំណើរទស្សនកិច្ចនេះកើតឡើង ចំពេលទីក្រុងមូស្គូនិងវ៉ាស៊ីនតោន កំពុងមានភាពតានតឹងនុយក្លេអ៊ែរជាមួយគ្នា។

លោក ម៉ូឌី ជាមួយលោក ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov និងត្រូវបានផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃចន្ទទី១០ខែវិច្ឆិកាឆ្នាំ២០២៥, លោកពូទីន នឹងទៅទីក្រុងញូវដែលីនៅខែធ្នូ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី សម្រាប់កិច្ចពិភាក្សាលើរបៀបវារៈជាច្រើន ជាពិសេសបញ្ហាពាណិជ្ជកម្មតែម្តង។ 

លោក Peskov បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សកិច្ចទៅប្រទេសមានអាវុធនុយក្លេអ៊ែរនេះនឹងទទួលបានលទ្ធផលផ្លែផ្កា និងប្រកបដោយអត្ថន័យ។

យ៉ាងណា ដំណើរទស្សនកិច្ចរបស់លោកពូទីន កើតឡើងចំពេលរុស្ស៊ីនិងអាមេរិក កំពុងមានភាពតានតឹងនុយក្លេអ៊ែរជាមួយគ្នា ជុំវិញការធ្វើតេស្តអាវុធ។

លោក ពូទីន (រូបថត៖ Reuters)

កាលពីចុងខែតុលា ប្រមុខសេតវិមាន ដូណាល់ ត្រាំ ចេញ​បញ្ជា​ឲ្យ​ក្រសួងសង្គ្រាមអាមេរិក ចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញជាបន្ទាន់ បន្ទាប់​ពី​ផ្អាក​តាំងតែ​ពីឆ្នាំ​១៩៩២​មក​ម៉្លេះ ដែល​តំណាង​​ឲ្យ​​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្នុង​គោល​នយោបាយ​នុយក្លេអ៊ែរ​របស់​អាមេរិក ​ដែល​មាន​ជា​យូរ​មក​ហើយ។

មិនយូរប៉ុន្មានក្រោយមក ស្រាប់តែភាគីរុស្ស៊ី បានចេញមកព្រមានថា ខ្លួននឹងឆ្លើយតបបើទីក្រុងវ៉ាស៊ីនតោនបំពានគោលការណ៍អាវុធនុយក្លេអែរ។ 

បើតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI), រុស្ស៊ីឈរលេខ១លើពិភពលោកជាប្រទេសមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេ ​(៥ ៤៥៩គ្រាប់), ​លេខ២ អាមេរិក (៥ ១៧៧គ្រាប់) ​និងលេខ​៣ចិន ដែលគេព្យាករណ៍ថា នឹងឈានដល់ ១ ៥០០គ្រាប់ ត្រឹមឆ្នាំ២០៣៥៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វិមានក្រឹមឡាំង៖ ពូទីនមិនបានបញ្ជា​ឲ្យ​ធ្វើតេស្ត​នុយក្លេអ៊ែរទេ ទោះ​មាន​ការ​អត្ថាធិប្បាយ​បង្ក​ហេតុ​របស់​ត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម