ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ លែងបង្កើនជាតិអ៊ុយរ៉ាញ៉ូមហើយ ក្រោយវាយប្រហារពី អាមេរិក និង អ៊ីស្រាអែល
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកា ថា ទីក្រុងតេអេរ៉ង់លែងបង្កើនជាតិអ៊ុយរ៉ាញ៉ូមនៅកន្លែងនុយក្លេអ៊ែរក្នុងប្រទេសទៀតហើយ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយបំផ្លាញទីតាំងសំខាន់កាលពីខែមិថុនា។ តែយ៉ាងណា ពួកគេនឹងមិនបោះបង់ចោលសិទ្ធិរបស់ខ្លួន ក្នុងការបង្កើនជាតិអ៊ុយរ៉ាញ៉ូម ឬបច្ចេកវិទ្យានុយក្លេអ៊ែរឡើយ។

រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែត Associated Press នៅក្នុងសន្និសីទមួយនៅទីក្រុងតេអេរ៉ង់ថា មិនមានការបង្កើនជាតិអ៊ុយរ៉ាញ៉ូម ដែលមិនបានប្រកាសនៅក្នុងប្រទេសអ៊ីរ៉ង់ទេ។ កន្លែងទាំងអស់ស្ថិតនៅក្រោមការការពារ និងការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ។
នៅពេលសួរថាតើលក្ខខណ្ឌអ្វីខ្លះ ដែលនឹងអនុញ្ញាតឲ្យមានការចរចាជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតបន្តឡើងវិញ លោក Araghchi មានប្រសាសន៍ថា «ជំហររបស់អ៊ីរ៉ង់នៅតែមិនផ្លាស់ប្តូរ» សិទ្ធិរបស់អ៊ីរ៉ង់ក្នុងការបង្កើនជាតិអ៊ុយរ៉ាញ៉ូម សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរដោយសន្តិវិធី រួមទាំងការបង្កើនជាតិអ៊ុយរ៉ាញ៉ូម គឺមិនអាចប្រកែកបាន។
លើសពីនេះ រដ្ឋមន្ត្រីការបរទេសបាននិយាយជាចុងក្រោយទៀតថា ពួកគេនៅតែបន្តរក្សាសិទ្ធិ ហើយពួកគេសង្ឃឹមថាសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ ទទួលស្គាល់សិទ្ធិរបស់ពួកគេ។ ប៉ុន្តែលោកបានសម្តែងទស្សនៈអវិជ្ជមាន លើការបន្តឡើងវិញនៃកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។ លោកថា វិធីសាស្រ្តរបស់រដ្ឋបាលអាមេរិកមិនបង្ហាញពីការត្រៀមខ្លួនសម្រាប់ការចរចាស្មើភាពគ្នា និងយុត្តិធម៌ដើម្បីសម្រេចបានផលប្រយោជន៍ទៅវិញទៅមកនោះទេ។
សូមជម្រាបជូនថា អ៊ីរ៉ង់បានបង្កើនជាតិអ៊ុយរ៉ាញ៉ូមរហូតដល់ភាពបរិសុទ្ធ ៦០% ជិតដល់កម្រិតអាវុធ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ក្នុងឆ្នាំ ២០១៨។ យ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់នៅតែអះអាងជំហរថា កម្មវិធីរបស់ខ្លួនគឺសន្តិភាពពេញលេញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក ត្រាំ កាត់បន្ថយពន្ធលើអាហារជាង ២០០ មុខ ក្រោយការកើនឡើងតម្លៃនៅ អាមេរិក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


