Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅថៃ! ពលរដ្ឋត្រូវដេកស្លាប់លើដំបូលផ្ទះ ព្រោះគ្មាននរណាទៅជួយ

បានផុស

នៅ

តួលេខមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយនៅភាគខាងត្បូងប្រទេសថៃគិតត្រឹមថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ បានកើនដល់១៣នាក់ហើយ ខណៈក្នុងនោះភាគច្រើនស្លាប់ដោយសារឆក់ខ្សែភ្លើង រីឯខ្លះទៀតដេកស្លាប់នៅលើដំបូលផ្ទះ ព្រោះគ្មាននរណាទៅជួយសង្គ្រោះ។

អ្នកស្លាប់នៅថៃ (រូបថត៖ Amarin)

តាមការផ្សាយរបស់ Amarin, ទឹកជំនន់នៅទីក្រុង Hat Yai ខេត្ត Songkhla បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ហើយតាមរយៈរូបថតដែលបង្ហាញដោយមូលនិធិ Tek Tung ភាគខាងត្បូង គេឃើញមនុស្សស្លាប់នៅលើដំបូលផ្ទះរបស់ខ្លួន ដែលអ្នកនោះគឺរង់ចាំការជួយសង្គ្រោះទាំងអស់សង្ឃឹម។

ព័ត៌មាននេះកើតឡើងស្របពេលមានសេចក្តីរាយការណ៍ថា ខេត្តថៃចំនួន៧នៅភាគខាងត្បូង ត្រូវរងការវាយប្រហារចាស់ដៃដោយព្យុះភ្លៀងយ៉ាងធ្ងន់ធ្ងរ បន្ថែមពីលើគ្រោះទឹកជំនន់ដែលឈានដល់កម្រិតប្រកាសអាសន្នរួចទៅហើយ។

អ្នកស្លាប់នៅថៃ (រូបថត៖ Amarin)

ខេត្តទាំង៧នោះមានដូចជា៖ Phatthalung, Songkhla, Pattani, Yala, Narathiwat, Trang និង Satun។

មុននេះដែរ ព្យុះកំបុតត្បូងដ៏សាហាវ បានបំផ្លាញផ្ទះពលរដ្ឋអស់១០ខ្នង និងបណ្តាលឲ្យអ្នកភូមិរងរបួសថែមទៀតនៅក្នុងឃុំ Ban Khao នៃស្រុក Ranot ខេត្ត Songkhla៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម