ព័ត៌មានអន្ដរជាតិ
សារព័ត៌មានថៃ៖ ត្រាំនឹងទូរសព្ទទៅអានុទីន ម៉ោង៩យប់នេះ ដើម្បីជំរុញឲ្យមានបទឈប់បាញ់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើការហៅទូរសព្ទជាមួយលោក អានុទីន ឆានវីរៈគុល នាម៉ោង៩យប់ថ្ងៃសុក្រទី១២ខែធ្នូឆ្នាំ២០២៥នេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមបញ្ឈប់ការកើនឡើងនៃការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងកម្ពុជា-ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sattahip News និងការឲ្យដឹងពីអ្នកកាសែតជើងចាស់ថៃ Wassana Nanuam។

បើតាមប្រភពពីថៃ លោកអានុទីន ក៏បានអញ្ជើញរដ្ឋមន្ត្រីការបរទេស និងអគ្គមេបញ្ជាការកងយោធពលភូមិន្ទថៃ ឲ្យចូលរួមនៅក្នុងកិច្ចសន្ទនានេះផងដែរ។
លោកត្រាំ ធ្លាប់បាននិយាយថា លោកនឹងនិយាយដោយផ្ទាល់ជាមួយមេដឹកនាំថៃ និងថ្នាក់ដឹកនាំកម្ពុជា ដើម្បីសម្របសម្រួលឲ្យមានបទឈប់បាញ់នៅតាមបណ្ដោយព្រំដែននៃប្រទេសជិតខាងទាំងពីរ។ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា ជម្លោះកម្ពុជា-ថៃ ស្ថិតក្នុងចំណោម«ជម្លោះទាំងប្រាំបី» ដែលលោកធ្លាប់សម្របសម្រួលពីមុនមក។
លោកត្រាំ បានរៀបរាប់ថា «ពួកគេបានប្រយុទ្ធគ្នារាប់ទសវត្សរ៍មកហើយ។ ប៉ុន្តែខ្ញុំចុះសម្រុងជាមួយប្រទេសទាំងពីរបានយ៉ាងល្អ។ មេដឹកនាំទាំងពីរជាមនុស្សអស្ចារ្យ ជាមនុស្សល្អ។ ខ្ញុំធ្លាប់សម្របសម្រួលវាម្តងហើយ ហើយខ្ញុំគិតថា ខ្ញុំអាចធ្វើវាបានយ៉ាងលឿន»៕
ប្រែសម្រួល៖ ឈាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


