ព័ត៌មានអន្ដរជាតិ
អានុទីន បញ្ជាក់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំនិងអាន់វ៉ា នៅម៉ោង ៩ យប់នេះ
នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល បានបញ្ជាក់នៅថ្ងៃសុក្រទី១២ខែធ្នូឆ្នាំ២០២៥ថា ម៉ោង៩ឬយ៉ាងយូរ៩:២០នាទីយប់នេះ លោកនឹងជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីនិយាយគ្នារឿងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងក្តៅគគុក។

ការអះអាងនេះកើតឡើង បន្ទាប់ពីស្តេចថៃ Maha Vajiralongkorn ចេញព្រះរាជក្រឹត្យអនុម័តការរំលាយសភា ហើយត្រៀមរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល៤៥ទៅ៦០ថ្ងៃ ខណៈ អានុទីន ត្រូវដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៦។
សូមជម្រាបថា នេះគឺជាការរំលាយសភាលើកទី១៦ ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ១៩៣២មក។
ការរំលាយចំនួន២លើក រួមទាំងឆ្នាំ២០២៣ និង ២០២៥ ត្រូវគេមើលឃើញយ៉ាងច្បាស់ថា ជាយុទ្ធសាស្ត្រមានគោលបំណងធានាអត្ថប្រយោជន៍បោះឆ្នោត ឬកំណត់នយោបាយសម្ព័ន្ធភាពឡើងវិញ។
យ៉ាងណា ការរំលាយចុងក្រោយបំផុតនេះ បានគូសបញ្ជាក់ពីប្រវត្តិដ៏យូរអង្វែងនៃភាពងាយបង្កជាអស្ថិរភាពនយោបាយរបស់ប្រទេសថៃ។ ក្នុងរយៈពេល៩ទសវត្សរ៍កន្លងមក សភាត្រូវបានរំលាយដោយសារហេតុផលផ្សេងៗ រាប់ចាប់តាំងពីការបរាជ័យរបស់រដ្ឋាភិបាលក្នុងចលនាសំខាន់ៗ រហូតដល់បាតុកម្មទ្រង់ទ្រាយធំ វិវាទរដ្ឋធម្មនុញ្ញ និងយុទ្ធសាស្ត្រនយោបាយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


