ព័ត៌មានអន្ដរជាតិ
ប្រធានអាស៊ានឆ្នាំ២០២៦ ប្រកាសត្រៀមខ្លួនរួចស្រេច ក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាកម្ពុជា-ថៃ
ប្រធានអាស៊ានឆ្នាំ២០២៦ គឺប្រទេសហ្វីលីពីន បានប្រកាសថា ខ្លួនត្រៀមរួចហើយ ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

តាមការផ្សាយរបស់ The Star កាលពីថ្ងៃចន្ទទី២២ខែធ្នូឆ្នាំ២០២៥ ក្រសួងការបរទេសហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលធ្វើឡើងនៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ីថា៖ «បន្ទាប់ពីកិច្ចពិភាក្សានៅថ្ងៃនេះ ប្រទេសហ្វីលីពីនសូមបញ្ជាក់ថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការទទួលតួនាទីជាអ្នកសម្របសម្រួលឬសម្រុះសម្រួល រវាងកម្ពុជានិងថៃ ប្រសិនបើភាគីទាំងពីរសម្រេចចិត្តប្រើប្រាស់យន្តការសម្របសម្រួល របស់ប្រធានអាស៊ាន នៅពេលដែលហ្វីលីពីនចូលកាន់តំណែងជាប្រធានអាស៊ានក្នុងខែមករាឆ្នាំ២០២៦»។
សេចក្តីថ្លែងការណ៍របស់ហ្វីលីពីន កើតឡើងក្រោយពេលជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ាននៅម៉ាឡេស៊ី បានបញ្ចប់ទៅដោយគ្មានសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃនោះទេ។
យ៉ាងណា នៅក្រៅកិច្ចប្រជុំពិសេសនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានឆ្លៀតជួបជជែកទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដែលផ្ដោតលើបញ្ហាជម្លោះកម្ពុជាថៃ ដោយរដ្ឋមន្ត្រីការបរទេសកម្ពុជាបានប្រាប់រដ្ឋជាសមាជិកអាស៊ាន ពីតម្រូវការបន្ទាន់ឲ្យមានបទឈប់បាញ់។

បើយោងតាមក្រសួងការបរទេសកម្ពុជា, លោក ប្រាក់ សុខុន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសសឹង្ហបុរី Vivian Balakrishnan និងលោក ថងសាវណ្ណ ភូមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ ព្រមទាំងលោកស្រី Ma. Theresa P. Lazaro រដ្ឋមន្រ្តីការបរទេសហ្វីលីពីនផងដែរ។
ក្នុងពេលជួបទ្វេភាគីដោយឡែកជាមួយសមភាគីទាំងបីខាងលើ លោក ប្រាក់ សុខុន បានសម្តែងនូវកង្វល់យ៉ាងខ្លាំងអំពីស្ថានការណ៍ដែលកាន់តែអាក្រក់ទៅៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោកបានបញ្ជាក់សារជាថ្មីពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការស្តារប្រក្រតីភាពឡើងវិញ តាមរយៈការដោះស្រាយដោយសន្តិវិធី ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមរវាងប្រជាជននិងប្រទេសទាំងពីរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


