ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ៖ បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនថៃនាំមុខ ខណៈអានុទីនឈរលេខ២
លទ្ធផលនៃការការស្ទង់មតិថ្មីមួយទាក់ទិនការបោះឆ្នោតក្នុងប្រទេសថៃ បានរកឃើញថា ប្រធានគណបក្សប្រជាជនថៃ និងជាបេក្ខជននាយករដ្ឋមន្ត្រី លោក ណាតថាភុង រឿងបញ្ញាវុត (Natthaphong Ruengpanyawut) បាននាំមុខគេក្នុងការគាំទ្រពីអ្នកបោះឆ្នោត ទោះបីជាមានអ្នកបោះឆ្នោតមួយចំនួនធំនៅតែមិនទាន់សម្រេចចិត្តក៏ដោយ។

ការស្ទង់មតិរបស់វិទ្យាស្ថានជាតិរដ្ឋបាលអភិវឌ្ឍន៍ជាតិ (National Institute of Development Administration (NIDA)) ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវចម្បងរបស់ប្រទេសថៃ បានឲ្យដឹងថា ការស្ទង់មតិ ដែលធ្វើឡើងទូទាំងប្រទេសចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ខែមករា ក្នុងចំណោមអ្នកឆ្លើយតបចំនួន ២៥០០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានរកឃើញថា ២៤.៧៦% គាំទ្រលោក ណាតថាភុង ជានាយករដ្ឋមន្ត្រីដែលពួកគេពេញចិត្ត ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងនៅថ្ងៃនេះ។
លទ្ធផលនោះក៏បានបង្ហាញដែរថា លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) មកពីគណបក្ស Bhumjaithai ឈរនៅលំដាប់លេខរៀងទី២ ដែលមានការគាំទ្រ ២០.៨៤% ខណៈដែលតួលេខមិនទាន់មានការសម្រេចចិត្តស្តិតនៅលំដាប់លេខរៀងទី៣ គឺ ១៤.១២% ដោយនិយាយថា ពួកគេមិនទាន់រកឃើញបេក្ខជនសមរម្យនៅឡើយទេ។
អតីតនាយករដ្ឋមន្ត្រី លោក Abhisit Vejjajiva ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងសំឡេង ១២.១២% បន្ទាប់មកគឺលោក Yodchanan Wongsawat មកពីគណបក្ស Pheu Thai ក្នុងសំឡេង ៩.៦៤%៕ យោងការចេញផ្សាយរបស់ Thai Enquirer៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


