ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ដកទាហានចេញពី Greenland ស្របពេលលោកត្រាំ ប្រកាសយកពន្ធបន្ថែម
អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ លោកវរសេនីយ៍ឯក Peter Mielewczyk បានប្រកាសកាលពីថ្ងៃទី១៨ ខែមករាថា ក្រុមឈ្លបយកការណ៍យោធាមួយក្រុមមានគ្នា ១៥ នាក់ទើបនឹងបញ្ជូនទៅកោះ Greenland ពេលនេះបានឡើងយន្តហោះវិលមកដាណឺម៉ាកវិញ ស្របពេលលោក ដូណាល់ ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសអឺរ៉ុបចំនួន៨។
យោងតាម Yahoo ក្រុមនេះបានមកដល់ Greenland កាលពីថ្ងៃសុក្រ ជាផ្នែកនៃបេសកកម្មឈ្លបយកការណ៍ ដឹកនាំដោយដាណឺម៉ាក មុនពេលសមយុទ្ធយោធាដែលបានគ្រោងទុក។ ប្រទេសមួយចំនួននៅក្នុងអង្គការ NATO នៅអឺរ៉ុបក៏បានបញ្ជូនបុគ្គលិកមួយចំនួនទៅផងដែរ។

អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ចាក់ថា សកម្មភាពរបស់អាល្លឺម៉ង់ ជាមួយដាណឺម៉ាក គឺមានភាពវិជ្ជមាន និងមានលក្ខណៈស្ថាបនា។ លោកបន្ថែមថា ក្រុមទាហានរបស់ខ្លួនមានការផ្លាស់ប្តូរយ៉ាងរស់រវើក ជាមួយកងកម្លាំងមកពីប្រទេសបារាំង ហូឡង់ និងអ៊ីស្លង់។ ជាងនេះទៀតដែរ ទំនាក់ទំនងជាមួយ Greenlanders ក៏មានភាពវិជ្ជមានដូចគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានការសង្ស័យថា ការដកទ័ពរបស់អាល្លឺម៉ង់ មិនមែនជាផ្នែកនៃផែនការនោះទេ។ កាសែត Bild បានរាយការណ៍ថា ទាហានអាល្លឺម៉ង់ត្រូវបានគេប្រាប់កាលពីថ្ងៃទី ១៧ខែមករាថា ពួកគេនឹងស្នាក់នៅ Greenland យូរជាងការរំពឹងទុក ប៉ុន្តែនៅថ្ងៃទី ១៨ ស្រាប់តែមានបញ្ជាឲ្យត្រឡប់មកវិញ ហើយកិច្ចប្រជុំជាច្រើនក៏ត្រូវលុបចោលដែរ។ កាសែតអាល្លឺម៉ង់អះអាងទៀតថា ចលនាដកទ័ពចេញពីកោះ អាចជាប្រតិកម្មតបទៅនឹងការគំរាមយកពន្ធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីសប្តាហ៍មុន លោកត្រាំបានរិះគន់ ចក្រភពអង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ ហូឡង់ ន័រវែស បារាំង ហ្វាំងឡង់ និងស៊ុយអែត សម្រាប់ការបញ្ជូនកងទ័ពទៅកាន់ Greenland ក្នុងគោលបំណងមិនច្បាស់លាស់ ដោយលើកឡើងថា នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខ សុវត្ថិភាព និងការរស់រានមានជីវិតនៃភពផែនដីទាំងមូល។
ក្រោយមក ប្រធានាធិបតីត្រាំ បានគំរាមដាក់ពន្ធ ១០% លើការនាំចូលទាំងអស់ពីប្រទេសដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់។ ពន្ធគយនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ ហើយនឹងកើនឡើងដល់ ២៥% នៅដើមខែមិថុនា។ លោកថា វិធានការនេះនឹងនៅតែមានរហូតដល់អាមេរិកឈានដល់កិច្ចព្រមព្រៀងមួយក្នុងការទិញយក Greenland ទាំងស្រុង និងពេញលេញតែម្ដង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មន្ត្រីរុស្ស៊ី ចំអកឲ្យអឺរ៉ុប មិនគួរឌឺដងលោកត្រាំ ក្រោយអាមេរិកប្រកាសយកពន្ធគ្មានត្រាប្រណី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


