ព័ត៌មានអន្ដរជាតិ
Nikkei Asia ផ្សាយពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារ ព្រោះតែការឈ្លានពានរបស់ថៃ
ដ្បិតតែស្នូរគ្រាប់កាំភ្លើងលែងឮផ្ទុះក្រោយមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ប៉ុន្តែស្ថានការណ៍នៅព្រំដែននៅតែតានតឹងនិងស្ថិតក្នុងភាពផុយស្រួយជាទីបំផុត។

ការឈ្លានពានម្តងហើយម្តងទៀតរបស់កងទ័ពថៃបានក្លាយជាឧក្រិដ្ឋកម្មសង្គ្រាមនិងបង្កការបំផ្លិចបំផ្លាញលើទឹកដីកម្ពុជា ជាពិសេសបានកម្ទេចប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
នៅថ្ងៃសុក្រទី១៣ខែកុម្ភៈឆ្នាំ២០២៦ សារព័ត៌មាន Nikkei Asia បានលាតត្រដាងការពិត តាមរយៈការចេញផ្សាយអត្ថបទមួយដែលបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការឈ្លានពានរបស់ថៃ កាលពីឆ្នាំ២០២៥ ដែលបន្សល់ទុកនូវស្លាកស្នាមឈឺចាប់ ទាំងលើបេតិកភណ្ឌពិភពលោក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន។
ក្នុងអត្ថបទដែលមានចំណងជើង៖ «ការខូចខាតប្រាសាទព្រះវិហាររបស់កម្ពុជា បន្សល់ទុកនូវស្លាកស្នាមព្រំដែនកាន់តែជ្រៅ», Nikkei Asia បានសរសេរថា តាមរយៈការចុះពិនិត្យផ្ទាល់របស់អ្នកយកព័ត៌មានអន្តរជាតិ គេបានឃើញ ស្នាមអំបែងគ្រាប់នៅលើជញ្ជាំងថ្មភក់អាយុកាលរាប់រយឆ្នាំ ហើយមានជាប់ស្នាមអំបែងគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុកកែតថ្មីៗជាច្រើនកន្លែង។

ទន្ទឹមនោះ អាជ្ញាធរជាតិព្រះវិហារបានរាយការណ៍ថា មានទីតាំងចំនួន ៤២០ កន្លែង ក្នុងបរិវេណប្រាសាទត្រូវរងការខូចខាតនៅខែធ្នូឆ្នាំ២០២៥ និង ១៤២ កន្លែង ទៀតកាលពីខែកក្កដា។
ខ្លោងទ្វារទី១ដល់ទី៥ រួមទាំងស្ពានហាល និងជណ្ដើរបុរាណខាងជើង សុទ្ធតែរងគ្រោះពីការបាញ់គ្រាប់កាំភ្លើងធំ និងការទម្លាក់គ្រាប់បែកតាមអាកាស ដូចជាពីដ្រូននិងយន្តហោះចម្បាំង។

លើសពីនេះ ឧបករណ៍បច្ចេកទេសនិងសមិទ្ធផលដែលសម្រេចបានក្នុងគម្រោងជួសជុលរួមគ្នាជាមួយ ឥណ្ឌា ចិន និងអាមេរិក ក៏ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុងផងដែរ។
ជុំវិញរឿងនេះ យូណេស្កូ កំពុងត្រៀមបញ្ជូនក្រុមអ្នកបច្ចេកទេសមកវាយតម្លៃការខូចខាត និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រាសាទដែលជាបេតិកភណ្ឌពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


