Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ​ប្រឆាំង​​​អាមេរិក​និង​អ៊ីស្រាអែល ដែលវាយប្រហារអ៊ីរ៉ង់​

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang នៅ​ថ្ងៃទី៣ខែមីនា បានបញ្ជាក់នូវ​ជំហរ​ជាថ្មី​​របស់វៀតណាម​ប្រឆាំង​​​កា​រវាយប្រហារ​របស់​អាមេរិក​និង​អ៊ីស្រាអែល ដែល​ប្រើប្រាស់កម្លាំងដើម្បីវាយប្រហារប្រទេសអធិបតេយ្យ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Pham Thu Hang(រូបភាព៖baochinhphu.vn/viet-nam)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម baochinhphu.vn ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មាន ទាក់ទងនឹងការកើនឡើងនៃភាពតានតឹងធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសវៀតណាម លើក​ឡើងថា ជំហររបស់វៀតណាមត្រូវបានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦​ម្ដងរួចទៅហើយ ដោយលោកស្រី​​​លើក​ឡើង​​ថា ប្រទេសនេះប្រឆាំងនឹងការប្រើប្រាស់កម្លាំងចំពោះការវាយប្រហារប្រទេសអធិបតេយ្យ ជាពិសេសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលបណ្តាលឲ្យបាត់បង់ជីវិត។

​លោកស្រី បាន​បន្តថា សកម្មភាព​នៃការ​វាយ​ប្រហារ​នោះ​បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបន្តគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និង​ផល​ប្រយោជន៍របស់ជនស៊ីវិល រួមទាំងពលរដ្ឋវៀតណាមនៅក្នុងតំបន់ ខណៈបច្ចុប្បន្ន ​​​​​​ផលប៉ះពាល់​​ពី​កា​រវាយប្រហារ​នោះ​​​​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ផែ្នកសេដ្ឋកិច្ច និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ព្រមទាំងស្ថិរភាពទាំងក្នុងតំបន់ និងទូទាំងពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះ ​ក៏បាន​លើក​ឡើង​ដែរថា​ វៀតណាមសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ គោរពយ៉ាងតឹងរ៉ឹងនូវច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេច​​ផ្សេង​​ៗ​របស់អង្គការសហប្រជាជាតិ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម