ព័ត៌មានអន្ដរជាតិ
លេងមែនទែនហើយ! នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ថា ការវាយប្រហារទៅលើតំបន់ហ្គាហ្សា មិនទាន់ចប់ទេ ហើយមេដឹកនាំក្រុមហាម៉ាសគ្មានផ្លូវគេចរួចឡើយ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា វាមិនទាន់ចប់នៅឡើយទេ ខណៈដែលលោកបានប្តេជ្ញាថា ប្រទេសរបស់លោកនឹងបន្តវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីប ។
លោក Netanyahu បាននិយាយនៅក្នុងសារតាមអ៊ីនធឺណិតថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីស្តារសុវត្ថិភាពទីក្រុង និងប្រជាជនរបស់យើង” ។ លោកបាននិយាយថា “អ៊ីស្រាអែលអាចស្វែងរកមេដឹកនាំក្រុមតស៊ូហាម៉ាសបានគ្រប់ទីកន្លែង” ។
ភាពតានតឹងបានកើនឡើងខ្ពស់ ចាប់តាំងពីតុលាការអ៊ីស្រាអែលបានបញ្ជាឲ្យបណ្តេញគ្រួសារប៉ាឡេស្ទីនចេញពីសង្កាត់ Sheikh Jarrah នៃទីក្រុងក្រុង East Jerusalem ។
ក្រោយមកប្រជាជនប៉ាឡេស្ទីនបានធ្វើបាតុកម្មដោយសាមគ្គីភាពជាមួយអ្នកស្រុកនៅក្បែរនោះ ប៉ុន្តែក៏ត្រូវបានវាយប្រហារដោយកម្លាំងអ៊ីស្រាអែល ។
ទន្ទឹមនោះ កងកម្លាំងអ៊ីស្រាអែលក៏បានវាយឆ្មក់វិហារឥស្លាម Al-Aqsa ជាបន្តបន្ទាប់ ក្នុងអំឡុងពេលអធិដ្ឋានពេលរាត្រីនៃខែដ៏ពិសិដ្ឋក្នុងពិធីបុណ្យរ៉ាម៉ាដន ។
ការកើនឡើងភាពតានតឹងជាបន្តបន្ទាប់នេះ បណ្តាលឲ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាជិត ៣០ ដងដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៤៥ នាក់ ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ។
គួររំឭកថា អ៊ីស្រាអែលបានកាន់កាប់ទីក្រុង East Jerusalem ជាកន្លែងដែលវិហារ Al-Aqsa ស្ថិតនៅក្នុងអំឡុងសង្គ្រាម អារ៉ាប់-អ៊ីស្រាអែលឆ្នាំ ១៩៦៧ ។ ទីក្រុងនេះបានបញ្ចូលទៅជាទីក្រុងទាំងមូលក្នុងឆ្នាំ ១៩៨០ ក្នុងចលនាមួយដែលមិនដែលបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ