ព័ត៌មានអន្ដរជាតិ
ការវាយប្រហាររបស់ អ៊ីស្រាអែល ស្លាប់ដល់មេក្រុមជីហាដ ខណៈរ៉ុកកែតក្រុមហាម៉ាសច្រើនគ្រាប់ត្រូវស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស
អ៊ីស្រាអែលបានបើកការវាយឆ្មក់តាមអាកាស ជាបន្តបន្ទាប់លើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីចាំផ្ទះ Benjamin Netanyahu បាននិយាយថា ការវាយប្រហារលើដែនដីប៉ាឡេស្ទីន នឹងបន្តផ្ទុះឡើងជាហូរហែរ ។

ការផ្ទុះនេះក៏បានធ្វើឲ្យកក្រើកតំបន់ហ្គាហ្សា ពីភាគខាងជើងទៅភាគខាងត្បូង នៅពេលដែលយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើគេហដ្ឋាន គ្លីនិក និងអគាររដ្ឋាភិបាល ជាដើម ។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនក៏បានសម្លាប់មេបញ្ជាការកំពូលម្នាក់ នៃក្រុមប្រដាប់អាវុធជីហាដឥស្លាមឈ្មោះ Hussam Abu Harbeed ផងដែរ ។

ទន្ទឹមនោះ ក្រុមហាម៉ាស ដែលជាក្រុមគ្រប់គ្រងតំបន់ហ្គាហ្សា ក៏បានបាញ់គ្រាប់រ៉ុកកែត ឆ្ពោះទៅទីក្រុងរបស់អ៊ីស្រាអែល ផងដែរ ប៉ុន្តែភាគច្រើននៃគ្រាប់រ៉ុកកែតទាំងនោះ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារអាកាស របស់អ៊ីស្រាអែល ។

ស្របពេលជាមួយគ្នានេះ អង្គការសហប្រតិបត្តិការឥស្លាម និងក្រុមសិទ្ធិមនុស្ស ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តដោយអ៊ីស្រាអែល ។

យ៉ាងហោចណាស់ មនុស្សចំនួន ២១២ នាក់ ក្នុងនោះមានកុមារ ៦១ នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីអំពើហិង្សាចុងក្រោយ បានចាប់ផ្តើមជាងមួយសប្តាហ៍មុន ខណៈប្រជាជនប៉ាឡេស្ទីនប្រហែល ១,៥០០ នាក់បានរងរបួស ។

បន្ថែមពីនេះ មនុស្សសរុបជាង ១១,៣០៥ នាក់បានរងរបួស ហើយអគាររាប់សិបត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈនៅអ៊ីស្រាអែលវិញ មនុស្ស ១០ នាក់ក៏ត្រូវបានសម្លាប់ ដោយគ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីន ដែលបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ប្រធានាធិបតីអាមេរិក ចុះហត្ថលេខាលក់អាវុធទៅឲ្យ អ៊ីស្រាអែល
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


