ព័ត៌មានអន្ដរជាតិ
មិនទាន់ចប់ឡើយ! អ៊ីស្រាអែល បន្តវាយប្រហារពាសពេញតំបន់ហ្គាហ្សា និង West Bank ហើយថែមទាំងកម្ទេចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស
អំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កំពុងរាលដាលពាសពេញផ្នែកជាច្រើននៃតំបន់ហ្គាហ្សាស្ទ្រីប និង West Bank ដោយមិនមានសញ្ញាបង្ហាញពីបញ្ចប់ឡើយ ។

យោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានធ្វើការវាយប្រហារតាមអាកាសលើផ្លូវរូងក្រោមដី ដែលគេដឹងថាត្រូវបានសាងសង់ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសរបស់ប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ។

ជាការតបត ក្រុមហាម៉ាសក៏បានធ្វើការវាយប្រហារទៅវិញ ដោយគ្រាប់រ៉ុកកែត និងកាំភ្លើងត្បាល់ ហើយបានសម្លាប់កម្មករថៃ ២ នាក់នៅឯកសិដ្ឋានមួយ ក្នុងប្រទេសអ៊ីស្រាអែល ។

ការប្រយុទ្ធគ្នាដែលកំពុងបន្តនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ២១៧ នាក់ រួមមានកុមារ ៦៣ នាក់ និងស្ត្រី ៣៦ នាក់នៅតំបន់ហ្គាហ្សា ខណៈមនុស្ស ១២ នាក់ត្រូវបានសម្លាប់ នៅអ៊ីស្រាអែល បន្ទាប់ពីអំពើហិង្សាថ្មីៗនេះបានផ្ទុះឡើងនៅថ្ងៃទី ១០ ឧសភា ។

ចំណែកនៅតំបន់ West Bank និងទីក្រុង East Jerusalem ប្រជាជនបានធ្វើបាតុកម្ម ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល ដោយបិទហាង ក្រុមហ៊ុន និងសាលារៀនទាំងអស់ ។
នៅក្នុងបាតុកម្មនោះ ប្រជាជនប៉ាឡេស្ទីន ក៏បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខអ៊ីស្រាអែល នៅតាមបណ្តាទីក្រុងរបស់តំបន់ West Bank មួយចំនួនដូចជា ទីក្រុង Bethlehem និងទីក្រុង Ramallah ដែលក៏បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


