Connect with us

ព័ត៌មានអន្ដរជាតិ

ទោះ Biden អំពាវនាវឲ្យអ៊ីស្រាអែលបន្ធូរបន្ថយ តែ Netanyahu មិនខ្វល់នៅតែប្តេជ្ញា បន្តប្រយុទ្ធ

បានផុស

នៅ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ បានច្រានចោលការអំពាវនាវរបស់លោកប្រធានាធិបតី Biden ឲ្យបន្ធូរបន្ថយជម្លោះ នៅក្នុងតំបន់ ហ្គាហ្សា ដោយនិយាយថា លោកប្តេជ្ញាបន្តប្រតិបត្តិការប្រឆាំងនឹងអង្គការភេរវករ ហាម៉ាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បាននិយាយទៅកាន់លោក Netanyahu កាលពីព្រឹកថ្ងៃពុធ (ពេលវេលានៅអាមេរិក) ហើយសេតវិមានបានឲ្យដឹងថា អ្នកទាំងពីរ បានពិភាក្សាគ្នាយ៉ាងលម្អិតអំពីស្ថានភាពនៃព្រឹត្តិការណ៍ក្នុងតំបន់ហ្គាហ្សា, ការរីកចម្រើនរបស់ប្រទេសអ៊ីស្រាអែលក្នុងការបង្ក្រាបឥទ្ធិពលរបស់ក្រុមហាម៉ាស់និងក្រុមភេរវកម្មដទៃទៀត ព្រមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់រដ្ឋាភិបាលក្នុងតំបន់និងសហរដ្ឋអាមេរិក។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា លោករំពឹងថានឹងមានការកាត់បន្ថយភាពតានតឹងនៅថ្ងៃនេះ លើផ្លូវឆ្ពោះទៅរកបទឈប់បាញ់គ្នា”។

ប៉ុន្តែបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលយោធា នៅប៉ុន្មានម៉ោងក្រោយមក លោក Netanyahu បាននិយាយថា លោកកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្ររបស់ប្រធានាធិបតីអាមេរិក ប៉ុន្តែអ៊ីស្រាអែល នឹងបន្តប្រយុទ្ធដើម្បីនាំភាពស្ងប់ស្ងាត់និងសន្តិសុខមកឲ្យពលរដ្ឋអ៊ីស្រាអែលវិញ។

លោកបន្ថែមថា លោកបានប្តេជ្ញាចិត្តបន្តប្រតិបត្តិការនេះ រហូតដល់សម្រេចគោលបំណង។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលបានឆ្លើយតបទៅនឹងការវាយប្រហារដោយរ៉ុកកែតពីក្រុមហា់ម៉ាស ដោយវិធានការផ្ទាល់ខ្លួន រួមទាំងការវាយប្រហារពីអាកាស ដែលផ្តោតលើអគារយោធាសំខាន់ៗរបស់ក្រុមហាម៉ាស់ផងដែរ។

រដ្ឋនេះ កំពុងប្រឈមនឹងការរិះគន់ចំពោះការស្លាប់របស់ប្រជាជនប៉ាឡេស្ទីនជាង២០០នាក់ ក៏ដូចជាការវាយប្រហារអាកាសជាច្រើនលើកច្រើនសារផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Fox

ចុចអាន៖ ជម្លោះ ប៉ាឡេស្ទីន-អ៊ីស្រាអែល មិនយូរមិនឆាប់រាលដាលជាសង្គ្រាមសាសនាថ្មី ក្រោយការវាយប្រហារច្រើនឡើងៗលើទីតាំងសក្ការៈបូជានានា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម