ព័ត៌មានអន្ដរជាតិ
ស្តែងៗ វីដេអូថតជាប់យន្តហោះដឹកទំនិញធុនយក្សរុស្ស៊ីជួបបញ្ហាបច្ចេកទេសពេលកំពុងហោះហើរ
យន្តហោះដឹកទំនិញធុនធំបំផុតមួយគ្រឿងរបស់ពិភពលោករបស់ក្រុមហ៊ុន Antonov បានរត់ខុសផ្លូវដែលបង្កឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងពេលចុះចតជាបន្ទាន់នៅប្រទេសរុស្ស៊ី។
យន្តហោះ An-124 Ruslan ដែលអាចដឹកបាន១៥០តោនបានហោះចេញពីអាកាសយានដ្ឋាន Tolmachevo នៃទីក្រុង Novosibirsk ក្នុងតំបន់ស៊ីបេរីប៉ុន្តែភ្លាមៗនោះបានជួបបញ្ហាបាត់បង់ទំនាក់ទំនងវិទ្យុជាមួយក្រុមការងារនៅលើដី។

យន្តហោះដែលត្រូវបានរចនាឡើងដោយសូវៀតផ្ទុកក្រុមការងារ១៤នាក់មួយគ្រឿងនេះបានហោះឆ្វែលមុនពេលចុះចត។ យន្តហោះបានធ្លាក់ពីផ្លូវរត់ដែលជាហេតុបណ្តាលឲ្យខូចខាតកង់មុខនិងស្លាបខាងឆ្វេង។
ផ្សែងបានហុយចេញពីម៉ាស៊ីនមួយរបស់យន្តហោះនៅពេលវាចុះចត។

មួយផ្នែកធំនៃម៉ាស៊ីនបានធ្លាក់លើដំបូលឃ្លាំងមួយនៅជិតព្រលានយន្តហោះប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់និងរងរបួសនៅក្នុងយន្តហោះនិងនៅលើដីទេ។
និយាយអំពីហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ កាពីទែនយន្ដហោះលោក Evgeny Solovyov បាននិយាយថា “ម៉ាស៊ីនទី២របស់យើងបានផ្ទុះ មានការដាច់ចរន្តអគ្គិសនីហើយយើងបានត្រឡប់ទៅអាកាសយានដ្ឋានវិញ”។

លោកបាននិយាយថា គ្មានអគ្គិសនីនៅលើយន្តហោះទេ លោកមិនអាចនិយាយជាមួយអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានឡើយ។
គេនៅមិនទាន់ដឹងទេថាតើយន្ដហោះនេះដឹកទំនិញអ្វីប៉ុន្ដែការហោះហើរនេះមានគោលដៅឆ្ពោះទៅកាន់ប្រទេសអូទ្រីស៕


សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


