បាញ់ផ្លោងនៅព្រំដែនតំបន់កាស្មៀរ សម្លាប់ទាហាន និងជនស៊ីល ១២ នាក់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

បាញ់ផ្លោងនៅព្រំដែនតំបន់កាស្មៀរ សម្លាប់ទាហាន និងជនស៊ីល ១២ នាក់

Published

on

យ៉ាងហោចណាស់មនុស្ស ១២ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងប៉ាគីស្ថាន និងឥណ្ឌានៅឯព្រំដែនដែលមានជម្លោះនៃតំបន់កាស្មៀរ ។ នេះបើយោងតាមរបាយការណ៍នៅក្នុងការប៉ះទង្គិចគ្នាដ៏សាហាវបំផុតមួយរវាងយោធាទាំងពីរនៅឆ្នាំនេះ ។

មន្ត្រីឥណ្ឌាបានរាយការណ៍ពីការស្លាប់របស់ជនស៊ីវិល ៦ នាក់ ទាហាន ៣ នាក់ និងអ្នកយាមព្រំដែនម្នាក់ បន្ទាប់ពីការបាញ់ផ្លោងយ៉ាងខ្លាំងក្លារវាងរដ្ឋជិតខាងទាំងពីរនេះកាលពីថ្ងៃសៅរ៍ ។

ទន្ទឹមនឹងនេះដែរប្រទេសប៉ាគីស្ថានរាយការណ៍ពីការស្លាប់របស់ជនស៊ីវិល ៤ នាក់ ប៉ុន្តែមិនបានបញ្ជាក់ពីការស្លាប់របស់យោធានោះទេ បើទោះបីជាមន្ត្រីឥណ្ឌាអះអាងថា ពួកគេបានសម្លាប់ និងធ្វើឲ្យរបួសមនុស្សក្នុងចំណោមកងកម្លាំងសន្តិសុខប៉ាគីស្ថានក៏ដោយ ។

បន្ថែមពីនេះភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមកពីការចាប់ផ្តើមបាញ់ផ្លោងនេះ ។

លោក Ramesh Kumar Angral អធិការនគរបាលស្រុក Poonch បាននិយាយថា “ពេលថ្ងៃត្រង់ថ្ងៃសៅរ៍ប្រទេសប៉ាគីស្ថានបានបើកការបាញ់ប្រហារយ៉ាងខ្លាំងទៅលើភូមិ Suamian ដែលបណ្តាលឲ្យមនុស្ស ៧ នាក់រងរបួស” ។

លោកបាននិយាយថា អ្នករងរបួសរាប់បញ្ចូលទាំងអ្នកសែងចំនួន ២ នាក់ដែលធ្វើការជាមួយកងសន្តិសុខព្រំដែន (BSF) និងកុមារ ២ នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏ខ្លាំងក្លានៅឥណ្ឌា សម្លាប់មនុស្ស ១២ នាក់

ចុចអាន ៖ ឥណ្ឌាបង្កើនសន្តិសុខរបស់ខ្លួននៅខាងក្រៅស្ថានទូតអាមេរិក ស្របពេលការរាប់សន្លឹកឆ្នោតកំពុងកើតឡើង

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ9 mins ago

ជម្លោះរវាងអ្នក​ម៉ៅការ និងអ្នក​អភិវឍ្ឍន៍ផ្សារសេន​ជូ​រី​ផ្លា​ហ្សា ត្រូវ​បាន​បញ្ចប់​ក្រោម​នយោបាល ឈ្នះៗ

ព័ត៌មានជាតិ9 mins ago

ដឹង​ទេ ខេត្ត​ព្រះសីហនុ​មាន​កោះ​ចំនួន​ប៉ុន្មាន កំពុងអភិវឌ្ឍន៍ និង​ធ្វើ​អាជីវកម្ម ?

ព័ត៌មានអន្ដរជាតិ12 mins ago

Breaking News! ឆ្មាំជាតិជាង១៥០នាក់ តេស្តវិជ្ជមានជំងឺកូវីដ១៩បន្ទាប់ពីព្រឹត្តិការណ៍ស្បថចូលកាន់តំណែងរបស់លោក Joe Biden

ព័ត៌មានអន្ដរជាតិ20 mins ago

សមាជិកសភាបក្សសាធារណរដ្ឋដាក់ពាក្យប្ដឹងលោក Biden និងចោទថាមិនសមធ្វើជាប្រធានាធិបតី

ព័ត៌មានជាតិ25 mins ago

លោក ស សុខា ​ចូលរួម​ចែក​វិញ្ញាបនបត្រ ​ភាព​អ្នកដឹកនាំ​និង​គ្រប់គ្រង​ដល់​និស្សិត​ចំនួន២៦៩​នាក់​

ព័ត៌មានពេញនិយម