ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ព្រមានថា ឥណ្ឌាអាចបើកការវាយប្រហារយោធា នៅ២៤-៣៦ម៉ោងខាងមុខ
ស្របពេលស្ថានការណ៍រវាងទីក្រុងញូវដែលីនិងអ៊ីស្លាម៉ាបាដ កំពុងឡើងកម្តៅខ្លាំងប្រៀបបានគ្រាប់បែករៀបនឹងផ្ទុះក្រោយហេតុការណ៍បាញ់សម្លាប់ក្រុមអ្នកទេសចរនៅតំបន់កាស្មៀរនោះ ស្រាប់តែពេលនេះ ចារកម្មប៉ាគីស្ថាន បានព្រមានថា ឥណ្ឌាអាចបើកការវាយប្រហារយោធាក្នុងរយៈពេល២៤-៣៦ម៉ោងខាងមុខ។

កាលពីថ្ងៃអង្គារទី២២ខែមេសាឆ្នាំ២០២៥ ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារសម្លាប់ទេសចរឥណ្ឌា២៥នាក់និងនេប៉ាល់ម្នាក់ នៅជ្រលង Baisaran ក្នុងក្រុង Baisaran ដែលជាទីតាំងទេសចរណ៍ដ៏ពេញនិយមនៅតំបន់កាស្មៀរ។
ហេតុការណ៍នោះ ធ្វើឲ្យទំនាក់ទំនងរវាងអ្នកជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ ធ្លាក់ចុះដល់កម្រិតទាបបំផុតថ្មីទៀត ហើយក្រោយមក ឈានដល់ការចាត់វិធានការក្តៅរៀងខ្លួន ដូចជាការបិទច្រកព្រំដែន ឥណ្ឌាផ្អាកកិច្ចព្រមព្រៀងចែកទឹកដ៏សំខាន់ជាមួយប៉ាគីស្ថាន និងបណ្តេញមន្ត្រីទូតទៅវិញទៅមកទៀតផង។

មិនត្រឹមប៉ុណ្ណឹង រដ្ឋមន្ត្រីប៉ាគីស្ថានមួយរូបថែមទាំងគំរាមបាញ់នុយក្លេអ៊ែរ លើឥណ្ឌា ចំណែកទីក្រុងញូវដែលីឯណោះ ក៏ទិញយន្តហោះចម្បាំង២៦គ្រឿងពីបារាំងថែមទៀត ដែលកត្តាទាំងនេះ ធ្វើឲ្យគេបារម្ភថា សត្រូវទាំងពីរអាចនឹងមានការប៉ះទង្គិចទ្រង់ទ្រាយធំ បើមិនមានការសម្របសម្រួលទេនោះ។
ជុំវិញស្ថានការណ៍ដ៏ក្តៅគគុកនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន Attaullah Tarar បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារទី២៩ខែមេសាឆ្នាំ២០២៥ថា «ចារកម្មប៉ាគីស្ថាន ទទួលបានព័ត៌មានថា ឥណ្ឌាមានផែនការបើកការវាយប្រហារយោធា ក្នុងរយៈពេល២៤ទៅ៣៦ម៉ោងខាងមុខ ដោយយកលេសហេតុការណ៍នៅ Baisaran។ យ៉ាងណា រាល់សកម្មភាពដ៏គឃ្លើន នឹងទទួលបានការឆ្លើយតបវិញដោយមិនញញើតដៃឡើយ។ ឥណ្ឌា ហ៊ានទទួលខុសត្រូវទាំងស្រុងចំពោះរាល់ផលវិបាកធ្ងន់ធ្ងរនៅក្នុងតំបន់នេះ»។

សូមជម្រាបថា ឥណ្ឌានិងប៉ាគីស្ថានមានជម្លោះដ៏រ៉ាំរ៉ៃលើតំបន់កាស្មៀរ ចាប់តាំងពីការទទួលបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៤៧។ ពេលឥណ្ឌានិងប៉ាគីស្ថានក្លាយជាប្រទេសឯករាជ្យហើយនោះ រដ្ឋសំខាន់គឺ Jammu & Kashmir ដែលសម្បូរជនមូស្លីមប៉ុន្តែគ្រប់គ្រងដោយអ្នកកាន់សាសនាហិណ្ឌូ Maharaja បានក្លាយជាចំណុចស្នូលនៃជម្លោះ។
Maharaja បានជ្រើសរើសចូលខាងឥណ្ឌា ទើបធ្វើឲ្យផ្ទុះសង្រ្គាមឥណ្ឌូប៉ាគីស្ថានលើកដំបូងក្នុងឆ្នាំ១៩៤៧-៤៨។ ក្រោយមក ក៏មានបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងការបង្កើតខ្សែឈប់បាញ់ ប៉ុន្តែក្រោយមកត្រូវប្តូរឈ្មោះទៅជាបន្ទាត់គ្រប់គ្រង (LoC) ដែលពុះចែកតំបន់ កាស្មៀរ ម្ខាងគ្រប់គ្រងដោយឥណ្ឌានិងម្ខាងប៉ាគីស្ថាន។

ឥណ្ឌាគ្រប់គ្រងផ្នែកធំនៃតំបន់នេះ រួមមាន Jammu, ជ្រលងកាស្មៀរនិង Ladakh ចំណែកប៉ាគីស្ថានគ្រប់គ្រងតំបន់ដែលគេស្គាល់ថា Azad Jammu និង Kashmir និង Gilgit-Baltistan។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែទាមទារចង់បានតំបន់នេះទាំងមូល ឈានដល់ការផ្ទុះសង្គ្រាមជាច្រើនលើកដូចជាក្នុងឆ្នាំ១៩៤៧, ១៩៦៥, ១៩៧១, និងជម្លោះ Kargil ក្នុងឆ្នាំ១៩៩៩ ហើយការប៉ះទង្គិចគ្នានៅតាមបណ្តោយ LoC តែងកើតឡើងជាញឹកញាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌាទិញយន្តហោះចម្បាំង២៦គ្រឿង ចំពេលសភាពការណ៍ជាមួយ ប៉ាគីស្ថាន កាន់តែមិនស្រួលខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


