ព័ត៌មានអន្ដរជាតិ
ទីបំផុត ក្រុមហ៊ុន Sinopharm បញ្ចេញរបាយការណ៍អំពីប្រសិទ្ធភាពវ៉ាក់សាំង ដល់ពិភពលោក
ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinopharm បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានបញ្ចេញ របាយការណ៍ដំបូងដល់ពិភពលោក នៃការសាកល្បងដំណាក់កាលទី៣ លើវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
របាយការណ៍បានបង្ហាញថា វ៉ាក់សាំងចំនួនពីរ ដែលត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថានអ៊ូហាននិង ប៉េកាំង បានបង្ហាញពីប្រសិទ្ធភាពការពារការឆ្លងកូវីដ ៧២,៨ភាគរយនិង ៧៨,១ភាគរយ រៀងៗខ្លួន។
របាយការណ៍នេះ ត្រូវបានចុះផ្សាយដោយទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រអាមេរិក កាលពីថ្ងៃពុធនិងបង្ហាញលទ្ធផលពីការវិភាគបឋម នៃការសាកល្បងដំណាក់កាលទី៣របស់វ៉ាក់សាំង ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០។
អ្នកចូលរួមចំនួន៤០,៣៨២នាក់ បានទទួលការចាក់វ៉ាក់សាំងមួយដូស នៃវ៉ាក់សាំងដែលត្រូវចាក់២ដូសមួយនេះ។
របាយការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលការតាមដានជាមធ្យម៧៧ថ្ងៃ មានការចេញរោគសញ្ញាជំងឺកូវីដ-១៩ចំនួន ២៦ករណីត្រូវបានរកឃើញនៅក្នុងក្រុមវ៉ាក់សាំងរបស់វិទ្យាស្ថានអ៊ូហាន និង២១ករណីនៅក្នុងក្រុមវ៉ាក់សាំងរបស់វិទ្យាស្ថានប៉េកាំង ដែលនេះជាលទ្ធផលប្រសិទ្ធភាព៧២,៨ភាគរយសម្រាប់ក្រុមអ៊ូហាននិង ៧៨,១ភាគរយសម្រាប់ក្រុម ប៉េកាំង។
ករណីធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ មិនត្រូវបានគេរកឃើញទេក្នុងក្រុមវ៉ាក់សាំងទាំងពីរ។
គួររម្លឹកថា វ៉ាក់សាំង Sinopharm ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានប៉េកាំង បានទទួលការអនុម័តដោយអង្គការសុខភាពពិភពលោក សម្រាប់ការប្រើប្រាស់ជាបន្ទាន់។ វ៉ាក់សាំងនេះ ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ដោយប្រទេស តំបន់និងអង្គការជាង ៧០ហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Global Time
ចុចអាន៖ មកដឹងបទពិសោធន៍ការងារនិងប្រាក់ចំណូលរបស់មេធំក្រុមហ៊ុនផលិតវ៉ាក់សាំង Sinopharm

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ