ព័ត៌មានអន្ដរជាតិ
មេដឹកនាំក្រុម ហាម៉ាស ថា នឹងមិនប៉ះជំនួយអន្តរជាតិសូម្បីមួយសេន សម្រាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ
ក្រុមប៉ាឡេស្ទីនហាម៉ាសបានសន្យាថា នឹងមិនប៉ះជំនួយអន្តរជាតិសូម្បីមួយសេន ដើម្បីកសាងតំបន់ហ្គាហ្សាស្ទ្រីប ឡើងវិញ បន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែក បំផ្លាញអស់រយៈពេល ១១ ថ្ងៃ ។

លោក Yahya Sinwar ប្រធាននយោបាយរបស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាកាលពីថ្ងៃពុធ បាននិយាយថា “យើងស្វាគមន៍ និងអរគុណរាល់កិច្ចប្រឹងប្រែងអន្តរជាតិ ឬរដ្ឋអារ៉ាប់ ដើម្បីកសាងតំបន់ហ្គាហ្សាស្ទ្រីប ។ តែខ្ញុំសូមបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងថា យើងមិនយកសូម្បីមួយសេន សម្រាប់ការកសាងឡើងវិញ និងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ។ យើងមិនដែលគិតសូម្បីមួយភាគរយពីការទទួលនេះ” ។

សុន្ទរកថារបស់លោក Sinwar បានកើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារ បានសន្យាជួយប្រទេសរបស់លោក ក្នុងការកសាងតំបន់ហ្គាហ្សាឡើងវិញ ប៉ុន្តែបានសង្កត់ធ្ងន់ថា ជំនួយនេះមិនត្រូវផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស ដែលគ្រប់គ្រងដែនដីឆ្នេរសមុទ្រឡើយ ។
លោក Sinwar បាននិយាយថា ការលើកឡើងរបស់លោក Blinken គឺសំដៅពង្រីកការបែកបាក់រវាងក្រុមហាម៉ាស និងអាជ្ញាធរប៉ាឡេស្ទីន ប៉ុន្តែបានទទូចថា ពួកគេនឹងមិនមានឥទ្ធិពលអ្វីទៅលើទំនាក់ទំនងរវាងក្រុមប៉ាឡេស្ទីន ដែលជាគូប្រជែងឡើយ ។ យើងនឹងមិនចុះចាញ់កលល្បិចនេះឡើយ ។

ដោយឡែកកាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បាននិយាយនៅលើបណ្តាញសង្គម Twitter ថា ចក្រភពអង់គ្លេសបានសន្យាផ្តល់ជំនួយបន្ទាន់ ចំនួន ៤.៥ លានដុល្លារអាមេរិក ដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ដើម្បីជួយដល់អ្នកនៅតំបន់ហ្គាហ្សា ដែលរងផលប៉ះពាល់ដោយការប្រទូស្តរាយថ្មីៗនេះ ។

ទន្ទឹមនោះ កាលពីថ្ងៃអង្គារគណៈកម្មការអឺរ៉ុប បានប្រកាសថា សហភាពអឺរ៉ុបកំពុងបង្កើនជំនួយមនុស្សធម៌របស់ខ្លួន ដល់ប៉ាឡេស្ទីនចំនួន ៩.៨ លានដុល្លារ ។
យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៥៤ នាក់ក្នុងនោះមានកុមារ ៦៦ នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ដោយសារការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន រយៈពេល ១១ ថ្ងៃ ។ ចំណែកអាជ្ញាធរអ៊ីស្រាអែល បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២ នាក់ក្នុងនោះមានកុមារ ២ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ដោយការវាយប្រហារដោយគ្រាប់រ៉ុកកែត ដែលបាញ់ដោយក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


