ព័ត៌មានអន្ដរជាតិ
អតីតមេដឹកនាំពិភពលោករាប់រយនាក់ ជំរុញឲ្យ G7 ផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ ប្រឆាំងកូវីដ
អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងការបរទេសរាប់រយនាក់ បានជំរុញឲ្យក្រុមប្រទេសអ្នកមាន (G7) ចំណាយប្រាក់ សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទូទាំងពិភពលោក ដើម្បីជួយបញ្ឈប់មេរោគនេះពីការវិវត្ត។
មេដឹកនាំទាំងអស់ បានអំពាវនាវបែបនេះ មុនកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអង់គ្លេសដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ នៅពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden នឹងជួបជាមួយមេដឹកនាំអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដានិងជប៉ុន។
នៅក្នុងលិខិតរបស់ពួកគេទៅកាន់ G7, អតីតមេដឹកនាំពិភពលោកបាននិយាយថា កិច្ចសហប្រតិបត្តិការពិភពលោកបានបរាជ័យក្នុងឆ្នាំ២០២០ ប៉ុន្តែថា ឆ្នាំ២០២១ អាចនឹងឈានទៅរកយុគសម័យថ្មីមួយ។
លិខិតនោះបាននិយាយថា “ការគាំទ្រពី G7 និង G20 ដែលធ្វើឲ្យវ៉ាក់សាំងអាចចូលទៅដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម គឺមិនមែនជាសកម្មភាពសប្បុរសធម៌ទេ ប៉ុន្តែផ្ទុយទៅវិញគឺសម្រាប់ផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ”។
ក្នុងចំណោមហត្ថលេខីទាំងនោះ រួមមានអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Gordon Brown និងលោក Tony Blair, អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban-Ki Moon និងអតីតមេដឹកនាំអាហ្វ្រិកចំនួន ១៥ រូប។
ពួកគេនិយាយថា មេដឹកនាំ G7 និងមេដឹកនាំដទៃទៀត ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំនេះ គួរតែធានាឲ្យបាននូវទឹកប្រាក់ប្រហែល ៣០ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ រយៈពេលពីរឆ្នាំ ឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វៀតណាម រៃអង្គាសបានប្រាក់ ៣២៩ លានដុល្លារអាមេរិក យកទៅទិញវ៉ាក់សាំងកូវីដ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ