ព័ត៌មានអន្ដរជាតិ
UN ព្រមានពីការស្លាប់ដ៏ច្រើនដោយភាពអត់ឃ្លាននៅមីយ៉ាន់ម៉ា
អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ារបស់អង្គការសហប្រជាជាតិបានព្រមពីការស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារភាពអត់ឃ្លាន និងជំងឺ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាម និងកម្លាំងយោធានៅភាគខាងកើតប្រទេសរដ្ឋប្រហារនេះ។
យោងតាមឃ្លាំមើលក្នុងស្រុកមួយបានឲ្យដឹងថា មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពវឹកវរ និងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមកដែលបានសម្លាប់មនុស្សជាង៨០០នាក់ហើយ។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតាមសហគមន៍ជាច្រើន ជាពិសេសនៅទីប្រជុំជនដែលត្រូវបានគេមើលឃើញតួលេខស្លាប់ច្រើនដោយសារការបង្ក្រាបរបស់កម្លាំងប៉ូលិស និងមូលដ្ឋានមួយចំនួនដែលបានបង្កើតកម្លាំងការពារ។
ការប៉ះទង្គិចគ្នាបានកើតមានឡើងនៅក្នុងរដ្ឋ Kayah ជិតព្រំដែនថៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
អ្នកស្រុកបានចោទប្រកាន់កម្លាំងយោធាមីយ៉ាន់ម៉ាពីការបាញ់គ្រាប់ផ្លោងទៅលើតំបន់ភូមិឋានរបស់ពួកគាត់ ហើយអង្គការសហប្រជាជាតិ (UN) បានប៉ាន់ស្មានថា មនុស្សប្រហែលជា១០ម៉ឺននាក់បានរត់ចោលផ្ទះសម្បែង។
លោក Tom Andrews បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Twitter កាលពីថ្ងៃអង្គារ៍ថា ៖«ការវាយប្រហារដ៏សាហាវឃោឃៅ និងមិនរើសអើងរបស់កម្លាំងយោធាមីយ៉ាន់ម៉ាកំពុងគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់ពាន់នាក់ ទាំងបុរស ស្រី និងកុមារនៅរដ្ឋ Kayah»។
លោកថា ៖«សូមឲ្យខ្ញុំធ្វើឲ្យច្បាស់។ ការស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់ដោយសារភាពអត់ឃ្លាន ជំងឺឈឺថ្កាត់ និងគ្មានអ្វីការពារក្នុងទំហំដែលមិនទាន់ឃើញនៅឡើយ អាចនឹងកើតមាននៅរដ្ឋ Kayah ដែលមិនទាន់មានចំណាត់ការបន្ទាន់»។
កិច្ចខិតខំប្រឹងប្រែការទូតដើម្បីបញ្ឈប់ការបង្ហូរឈាមត្រូវបានដឹកនាំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលប្រទេសមីយ៉ាន់ម៉ាក៏ជាសមាជិកមួយដែរ ប៉ុន្តែប្លុកនេះមានភាពតានតឹង និងដាក់សម្ពាធតិចតួចប៉ុណ្ណោះលើរបបយោធាមីយ៉ាន់ម៉ា។
កិច្ចប្រជុំកំពូលបន្ទាន់កាលពីខែមេសាបានបង្កើតកិច្ចព្រមព្រៀង៥ចំណុចដែលអំពាវនាវឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាបញ្ឈប់ហិង្សាជាបន្ទាន់ និងដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ប៉ុន្តែប្រេសិតពិសេសនោះមិនទាន់ត្រូវបានតែងតាំងនៅឡើយទេ ហើយហិង្សានៅតែបន្តកើតមានទូទាំងប្រទេសដែលមេដឹកនាំរបស់ប្រទេសនេះមិនបានអនុវត្តតាមកិច្ចព្រមព្រៀងទាំងនោះទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ france24
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


